
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តព្រមទាំងក្រុមការងារចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពកងទ័ពលោកវរសេនីយ៍ត្រី នាង វន
នារសៀលថ្ងៃទី ០៦ ខែតុលាឆ្នាំ ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពកងទ័ពលោកវរសេនីយ៍ត្រី នាង វន បម្រើការងារនៅវរសេនាតូចរថក្រោះលេខ៦៩ យោធភូមិភាគទី៤ មានទីកន្លែងកំណើតភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានទទួលមរណភាពនាថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦២ឆ្នាំ វេលាម៉ោង ០៨ៈ០០នាទី ដោយគាំងបេះដូងនៅគោលដៅប្រចាំការទិសអន្លង់វែង។











