
មន្រ្តីជំនាញមន្ទីរសុខាភិបាលខេត្តថ្លែងថា ការបំបៅកូនដោយទឹកដោះម្ដាយ ជួយពង្រឹងសុខភាព ទាំងម្ដាយ និងកូន និងរួមចំណែកដល់ការលូតលាស់របស់កុមារ
លោកស្រី ធឿន សោភារី មន្ត្រីកម្មវិធីអាហារូបត្ថម្ភ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាវិធីដ៏សំខាន់មួយក្នុងការផ្តល់អាហារូបត្ថម្ភដល់ទារក និងជួយឱ្យកុមារលូតលាស់បានល្អ ទឹកដោះម្ដាយមានសារធាតុចិញ្ចឹមសំខាន់ៗ ដែលសមស្របនឹងតម្រូវការរបស់ទារក ជាពិសេសក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃជីវិត ។ លោកស្រីមានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និង ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។









