
ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកជំនាញស្ប៉ា-សម្រួលសរសៃ ពង្រឹងគុណភាពសេវា និងអភិវឌ្ឍសមត្ថភាពឆ្លើយតបសម័យកាលឌីជីថល
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកបម្រើសេវាកម្មស្ប៉ា និងសម្រួលសរសៃ ឱ្យខិតខំពង្រឹងគុណភាពសេវាកម្ម តាមដានការអភិវឌ្ឍសមត្ថភាពជាប្រចាំ និងប្រតិបត្តិការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសម័យកាលឌីជីថល និងតម្រូវការរបស់ភ្ញៀវទេសចរ។










