ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប - ព័ត៌មានក្នុងខេត្ត ព័ត៌មានក្នុងប្រទេស ព័ត៌មានអន្តរជាតិ
Live: Daily news of Siem Reap National TV
- National news and international news
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
តំណាងរាស្ត្រមណ្ឌលសៀមរាប ចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម ជាកិច្ចការចាំបាច់សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ
ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម គឺជាកិច្ចការដ៏មានសារៈសំខាន់ ដើម្បីទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ព្រមទាំងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋទូទៅ ដូចជាការកសាងរបង ខ្លោងទ្វារ និងផ្លូវថ្នល់ គឺដើម្បីកំណត់ព្រំប្រទល់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងងាយស្រួលក្នុងការធ្វើដំណើរចេញចូលវត្តក្នុងវត្តផងដែរ។


ព័ត៌មានជាតិ
គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តសៀមរាប ណែនាំឱ្យក្រុងស្រុក យកចិត្តទុកដាក់លើការងារស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន
ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅសម្រាប់អនុវត្តបន្ត តាមបណ្ដាគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា (អ.ន.ក) ក្រុងស្រុក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការសមាគម អ.ន.ក ខេត្តសៀមរាប បានជំរុញដល់បណ្ដា អ.ន.ក ក្រុងស្រុក ត្រូវបន្តស្វែងរកអតីតមន្ត្រីរាជការស៊ីវិល នគរបាល យោធាដែលចូលនិវត្តន៍ និងចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពភាព បញ្ចូលពួកគាត់ឱ្យបានចូលជាសមាជិកអតីតយុទ្ធជន ដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល ជាការដឹងគុណដែលពួកគាត់បានខិតខំប្រឹងប្រែងការពារទឹកដីនាពេលកន្លងមក។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖កម្មវិធីយើងធ្វើបាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ពិភាក្សាលើប្រធានបទ ការអប់រំឪពុកម្តាយ និងក្មេងស្រីពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេង។
វាគ្មិនចូលរួមតាមទូរស័ព្ទ៖ លោកស្រី ឃន់ ឈឿម អភិបាលរងស្រុកវ៉ារិន


មាតិកា
វីដេអូ៖"មានផ្លូវ មានសង្ឃឹម" ប្រជាពលរដ្ឋឃុំខ្នាត ស្រុកពួក សម្ដែងក្តីរំភើបចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចមូលដ្ឋាន ។
"មានផ្លូវ មានសង្ឃឹម"
ប្រជាពលរដ្ឋឃុំខ្នាត ស្រុកពួក សម្ដែងក្តីរំភើបចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចមូលដ្ឋាន ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ស្នើភាគីឥណ្ឌាពង្រឹងការផ្សព្វផ្សាយ «Siem Reap-Angkor» និងជំរុញវេទិកាធុរកិច្ចទ្វេភាគី
ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ លោក Amit Verma អគ្គនាយកក្រសួង នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានស្នើឱ្យភាគីឥណ្ឌាជួយពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ «Siem Reap-Angkor» ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារប្រទេសឥណ្ឌា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកក្រឡាញ់ រៀបចំវេទិកាសាធារណៈ ដើម្បីស្ដាប់ក្តីកង្វល់ និងសំណួរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្រូចគរ
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំវេទិកាសាធារណៈ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ និងប្រជាពលរដ្ឋ នៅបរិវេណវត្តនាវ័ន្តរស្មីប្រាសាទខ្នារ ក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបើកឱកាសឱ្យប្រជាពលរដ្ឋ បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋាន។


មាតិកា
ផ្លូវបេតុងថ្មីមួយខ្សែ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដែលសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ កាត់បន្ថយការលំបាកក្នុងរដូវវស្សា និងលើកកម្ពស់សោភ័ណភាពទីប្រជុំជន។
ផ្លូវបេតុងថ្មីមួយខ្សែ នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដែលសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ កាត់បន្ថយការលំបាកក្នុងរដូវវស្សា និងលើកកម្ពស់សោភ័ណភាពទីប្រជុំជន។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការទប់ស្កាត់គ្រឿងញៀន ទាមទារឱ្យមានការចូលរួមពីអាណាព្យាបាល ទើបអាចឆ្ពោះទៅរកសហគមន៍គ្មានគ្រឿងញៀន
ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ជូនប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក លឹម ភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្ត បានលើកឡើងថា ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន គឺទាមទារឱ្យមានការចូលរួមពីគ្រួសារ ជាពិសេសឪពុកម្ដាយ ឬអាណាព្យាបាលគ្រប់រូប ដែលជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ និងឈានទៅសម្រេចបាននូវគោលដៅសហគមន៍គ្មានគ្រឿងញៀន។


មាតិកា
ផ្លែឈើព្រៃធម្មជាតិ ពីប្រជាពលរដ្ឋនៅឃុំឃុនរាម ស្រុកបន្ទាយស្រី
បងប្អូនដែលបានធ្វើដំណើរឆ្លងកាត់រមណីយដ្ឋានភ្នំក្បាលស្ពាន សូមកុំភ្លេចចូលរួមគាំទ្រផលិតផលធម្មជាតិរបស់ប្រជាពលរដ្ឋដើម្បីចូលរួមបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
រូបភាព៖ លោកឡៃ បញ្ញា


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់បច្ចេកវិទ្យាដោយមានក្រមសីលធម៌ និងការយល់ដឹងពីសុវត្ថិភាពឌីជីថល គឺជាកត្តាគន្លឹះសម្រាប់យុវជន
ថ្លែងក្នុងទិវាជាតិយុវជនអន្តរជាតិ ១២សីហា ក្រោមប្រធានបទ «សុវត្ថិភាពយុវជនក្នុងយុគឌីជីថល “បរិបទខុសៗគ្នា ប៉ុន្តែមានក្តីប្រាថ្នារួម”» ដែលរៀបចំឡើងដោយអង្គការភូមិកុមារ SOS កម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវសុវត្ថិភាពក្នុងយុគសម័យឌីជីថល យុវជនចាំបាច់ត្រូវពង្រឹងការយល់ដឹងលើការការពារឯកជនភាព ការវាយតម្លៃព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ខ្ពស់។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបរយានយន្តធុនធ្ងន់ ចូលរួមគោរពច្បាប់ស្ដីពីការផ្ទុកទម្ងន់ ដើម្បីការពារថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដោយទទូចដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ ដោយត្រូវគោរពកម្រិតកំណត់ទម្ងន់ឱ្យបានត្រឹមត្រូវតាមការអនុញ្ញាត ព្រោះការមិនដឹកលើសទម្ងន់ គឺការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាផ្លូវថ្នល់ និងស្ពានឱ្យប្រើប្រាស់បានយូរអង្វែង ព្រមទាំងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

