ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
វីដេអូ៖ ក្រុមស្ត្រីមេផ្ទះប្រមាណ ៧០ភាគរយ នៅក្នុងភូមិខ្នារ សង្កាត់ក្របីរៀល ចាប់ជំនាញធ្វើឧបករណ៍ប្រើប្រាស់ ច្នៃចេញពីដើមរពាក់ និងផ្ដៅ បង្កើនចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ
វីដេអូ៖ ក្រុមស្ត្រីមេផ្ទះប្រមាណ ៧០ភាគរយ នៅក្នុងភូមិខ្នារ សង្កាត់ក្របីរៀល ចាប់ជំនាញធ្វើឧបករណ៍ប្រើប្រាស់ ច្នៃចេញពីដើមរពាក់ និងផ្ដៅ បង្កើនចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការផ្សព្វផ្សាយច្បាប់ ស្តីពីជលផលដល់ប្រជានេសាទឲ្យយល់ដឹងពីផលប៉ះពាល់នៃការនេសាទក្នុងរដូវបិទនេសាទ។
*វាគ្មិន៖ លោក សុខ សុង នាយកសង្កាត់រដ្ឋបាលជលផលស្រុកសូទ្រនិគម
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ Camagro-Food គឺជាសិប្បកម្មដែលផ្តោតលើការផលិត និងកែច្នៃគ្រឿងទេសធម្មជាតិ
ជាច្រើនប្រភេទ សម្រាប់ដាក់លក់នៅលើទីផ្សារក្នុងស្រុក ដោយវត្ថុធាតុដើមត្រូវបានប្រមូលទិញផ្ទាល់ពីផលដំណាំតាមរដូវកាលរបស់កសិករ
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំខ្នារពោធិ៍ ទទួលបានអំណោយពីព្រះសង្ឃ និងមេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤
នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០៧គ្រួសារ ក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពី ឧត្តមសេនីយ៍ទោ ខេង រ៉ា មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និង ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់សិស្ស ទើបប្រឡងចប់បាក់ឌុប
*វាគ្មិន៖ លោក ឡាយ វិជាតិ មន្រ្តីការិយាល័យស្រាវជ្រាវមុខរបរ និងទំនាក់ទំនងឧស្សាហកម្ម នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
*វាគ្មិន៖ កញ្ញា លី សុគុជ ប្រធានការិយាល័យទំនាក់ទំនង នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ត្រីជំនាញ ណែនាំឱ្យប្រជាពលរដ្ឋក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ចូលរួមពិនិត្យដីខ្លួនឱ្យបានត្រឹមត្រូវ ព្រោះនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ៤ ០២៤ក្បាលដី ក្នុងភូមិទាំង៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តព្រះពុទ្ធអណ្ដែត។


មាតិកា
វីដេអូ៖ ប្រជាពលរដ្ឋសាទរ និងថ្លែងអំណរគុណឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត សៀមរាប
ចំពោះសមិទ្ធផលផ្លូវបេតុងថ្មី នៅក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារ JICA ចុះពិនិត្យគម្រោងសាកល្បងរៀបចំ មាត់ស្ទឹងសៀមរាប ដើម្បីត្រៀមទទួលពិធីបុណ្យអុំទូក
ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លម្អិតលើទីតាំងអនុវត្តគម្រោងសាកល្បងរៀបចំមាត់ស្ទឹងសៀមរាប ដើម្បីធានាឱ្យបាននូវសោភ័ណភាព និងរបៀបរៀបរយ ត្រៀមលក្ខណៈសម្បត្តិស្វាគមន៍ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចូលរួមពីវិស័យសាសនា ជាសកម្មភាពអាទិភាពខ្ពស់មួយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានកំណត់យកការចូលរួមពីវិស័យសាសនា ជាអាទិភាពខ្ពស់មួយក្នុងចំណោមសកម្មភាពបង្ការទប់ស្កាត់ ដែលជាយុទ្ធសាស្ត្រចម្បងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ នេះជាការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី១០ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្តសៀមរាប នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំសំបួរ ស្រុកក្រឡាញ
ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ឬធ្វើការជំទាស់ក្នុងករណីមានកំហុសឆ្គងណាមួយ ក្រោមវត្តមានចូលរួមពី ឯកឧត្តម ម៉ក់ សំភា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ដែលការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ក្នុងបរិវេណវត្តព្រះពុទ្ធអណ្ដែត។
រូបភាព៖ លោក ឆាន ញា


មាតិកា
សមិទ្ធផលថ្មី៖ ផ្លូវបេតុង ១ខ្សែ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។
ផ្លូវនេះបានជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើនសោភ័ណភាពក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
រូបភាពដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
សិប្បកម្មក្រឡឹងត្នោត និងឈើសៀមរាប គឺជាសិល្បៈកែច្នៃដើមត្នោត និងឈើជាគ្រឿងសង្ហារឹម ដែលជួយថែរក្សាវប្បធម៌ ទាក់ទាញទេសចរណ៍ និងបង្កើតការងារជូនសហគមន៍។ សូមចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីលើកកម្ពស់ជីវភាព និងអភិរក្សកេរដំណែលដូនតា! • ទីតាំង៖ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សិប្បកម្មក្រឡឹងត្នោត និងឈើសៀមរាប គឺជាសិល្បៈកែច្នៃដើមត្នោត និងឈើជាគ្រឿងសង្ហារឹម ដែលជួយថែរក្សាវប្បធម៌ ទាក់ទាញទេសចរណ៍ និងបង្កើតការងារជូនសហគមន៍។
សូមចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីលើកកម្ពស់ជីវភាព និងអភិរក្សកេរដំណែលដូនតា!
• ទីតាំង៖ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិទាំង៥ ក្នុងឃុំប្រីយ៍ ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិទាំង៥ ក្នុងឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ឬអ្នកដែលពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តប្រាសាទប្រីយ៍។

