ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ទេសចរណ៍
ប្រាសាទព្រះខ័ន
នៅចុងសតវត្សរ៍ទី១២ (អាទិទេពសំខាន់នៃប្រាសាទត្រូវបានឧទ្ទិសនៅឆ្នាំ១១៩១) ព្រះខ័ន (ឬ "ដាវពិសិដ្ឋ") គឺជាទីក្រុងដ៏សំខាន់មួយ ក៏ដូចជាសាកលវិទ្យាល័យព្រះពុទ្ធសាសនាផងដែរ។ សព្វថ្ងៃនេះ វាជាប្រាសាទមួយដែលអញ្ជើញអ្នកទេសចរឱ្យដើរលេងយឺតៗ និងកោតសរសើរស្ថាបត្យកម្ម ការតុបតែង សាលរាំដ៏ល្បីល្បាញ និងជាការពិតណាស់ "អ្នករាំពីរ៉ាម៉ា" យក្ស។ មានផ្នែកខាងមុខ ចម្លាក់ និងរចនាសម្ព័ន្ធគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកទេសចរមិនគួរខកខាន ដូចជាផ្នែកខាងមុខរបស់ព្រះវិស្ណុផ្អៀងលើពស់អនន្ត សត្វគ្រុឌនៅលើជញ្ជាំងព័ទ្ធជុំវិញទីបួន និងរចនាសម្ព័ន្ធពីរជាន់ដែលមានសសរមូល។


ទេសចរណ៍
«ប្រាសាទចៅសាយទេវតា» ជាត្បូងពេជ្រតូចច្រឡឹងដ៏ស្រស់ស្អាត
ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានបួនគោបុរៈ បណ្ណាល័យ (ហោត្រ័យ)មានចំនួន២ និងប៉មសំខាន់មួយ។ ប្រាសាទបែរមុខទៅទិសខាងកើត ដែលផ្លូវដើមខាងកើតឆ្ពោះទៅកាន់ស្ទឹងសៀមរាប។ ប្រាសាទនេះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំងរហូតដល់ឆ្នាំ១៩៦០ នៅពេលគោបុរៈ ឬក្លោងទ្វារខាងលិចបានជុសជុសដោយសាលាបារាំងចុង បូព៌ាប្រទេស និងបន្ទាប់មកត្រូវបានជុសជុលឡើងវិញដោយអ្នកជំនាញប្រទេសចិនបានចប់រួចរាល់នៅឆ្នាំ២០០៩។


សកម្មភាពថ្នាក់ដឹកនាំ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩
រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប រៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប
ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាអបក្រសួងសង្គមកិច្ច ស្នងការដ្ឋាននគរបាលខេត្ត
បញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាការតំបន់ប្រត្តិបត្តការសឹករងខេត្ត
លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័ន អភិបាល អភិបាលរង ក្រុង/ស្រុក
នានាជុំវិញខេត្ត និងលោកតា លោកយាយ លោកអ៊ុំ លោកពូ អ្នកមីង សមាជិក សមាជិការ អតីតយុទ្ធជនជាច្រើនរូប៕


ព័ត៌មានជាតិ
សិស្សានុសិស្សនៃសាលាបឋមសិក្សា កែវ ពេជ្រ ស្រុកជីក្រែង ទទួលបានអំណោយជាសម្ភារសិក្សាពីព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ព្រះធម្មានុរក្ខ័ញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ិន លំអង បាននាំយកសម្ភារសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា កែវ ពេជ្រ ស្ថិតនៅតំបន់ជនបទដាច់ស្រយាលក្នុងភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងខ្វះខាតសម្ភារសម្រាប់សិក្សា។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដាក់បទបញ្ជាម៉ឺងម៉ាត់ដល់គណៈបញ្ជាការឯកភាពស្រុកអង្គរធំ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល
ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គណៈបញ្ជាការឯកភាពស្រុកអង្គរធំ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ និងយុទ្ធនាការបោសសម្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា។


ព័ត៌មានជាតិ
បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ២ ៥៨៩បណ្ណ ស្ថិតក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានអាជ្ញាធរខេត្ត ប្រគល់ជូនប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធ យកទៅប្រើប្រាស់តាមតម្រូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២ ៥៨៩បណ្ណ លើក្បាលដីសរុប ២ ៩៤៩ក្បាលដី ស្ថិតក្នុងភូមិតាជេត ភូមិសំរោងយា និងភូមិអំពិល នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្ត សហការជាមួយមន្ទីររៀបចំដែនដី និងអាជ្ញាធរស្រុក ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់តាមតម្រូវការ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដើម្បីពិនិត្យលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ដែលកិច្ចប្រជុំនេះផ្ដោតសំខាន់ដើម្បីពិនិត្យទៅលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។


សិល្បៈនិងវប្បធម៌
វត្តដំណាក់ និងក្លាយជាវត្តអារាមទេសចរណ៍ដំបូងគេនៅខេត្តសៀមរាបដែលមានព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ ទឹបមាសសុទ្ធសម្រាប់ជាទីសក្ការ
ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តដំណាក់ ដែលស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ជាព្រះចៅអធិការវត្តដំណាក់ អគ្គមហាឧបាសក ធម្មចរិយញ្ញាណ កែវ វិមុត្តិ ព្រឹទ្ធមហាឧបាសក ង៉ែត យ៉ិន បានរៀបចំទឹបមាសសុទ្ធបល្ល័ង្គពេជ្រ មានលក្ខណៈជាត្របកឈូកទ្រព្រះពុទ្ធបដិមាស្ពាន់កម្ពស់៩ម៉ែត្រ តម្កល់នៅមុខព្រះវិហារបង្ហើយ ដើម្បីរក្សានូវគុណភាពស្ពាន់ និងសម្រស់ពណ៌ទឹកមាសឱ្យបានយូរឆ្នាំ សម្រាប់ជាទីសក្ការ ដល់ពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកគ្រប់ទិសទីបានឈ្វេងយល់ គោរពបូជា ថ្វាយបង្គំរឭកនឹកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តសៀមរាប ត្រៀមរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅពាក់កណ្ដាលខែមិថុនា ជំរុញការផ្សព្វផ្សាយឱកាសការងារដល់យុវជន និងបងប្អូនចំណាកស្រុក
រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការជាមួយមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ គ្រោងរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងឱកាសការងារជូនដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនពលករចំណាកស្រុកនៅក្នុងខេត្ត។


កសិកម្ម
ប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋជាង ៨០% ក្នុងភូមិអូរ ស្រុកប្រាសាទបាគង
មុខរបរដាំត្រកួនរបស់ប្រជាកសិករនៅក្នុងភូមិអូរ ឃុំកណ្ដែក ស្រុកប្រាសាទបាគង កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការក្លាយជាប្រភពចំណូលបង្គោល សម្រាប់ទ្រទ្រង់និងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ជាក់ស្តែង របរដាំបន្លែធម្មជាតិមួយនេះបាននិងកំពុងគ្របដណ្តប់ទូទាំងសហគមន៍ ដោយមានប្រជាពលរដ្ឋរហូតដល់ទៅជាង ៨០% នៅក្នុងភូមិ បានចាប់យកការដាំដុះជាលក្ខណៈគ្រួសារ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែមានស្ថិរភាព។ រូបភាពដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


កសិកម្ម
កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាបប្រកបរបរដាំពោតជាអចិន្ត្រៃយ៍ ដែលអាចរកចំណូលបានយ៉ាងទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
សម្រាប់កសិករដែលមានដីតូចៗនៅជុំវិញផ្ទះ ក៏អាចងាកមកដាំដំណាំពោតនេះ ព្រោះវាជាដំណាំដែលងាយស្រួលដាំ មិនសូវចំណាយដើមទុនច្រើន ហើយប្រើពេលត្រឹមតែ ៦៥ថ្ងៃ (២ខែ ៥ថ្ងៃ) ប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។


សិល្បៈនិងវប្បធម៌
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ ដោយពិធិនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ដឹកនាំដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារ បានដឹកនាំរៀបចំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន តាមរយៈការទទួលស្ដាប់ពីការលើកឡើងពីក្ដៅកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ។

