ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
សិប្បកម្ម «ស្ពតឡៃហ្វូត» កំពុងជំរុញផលិតផលខ្មែរតាមរយៈការលើកកម្ពស់ស្ដង់ដារ នាំផលិតផលឆ្ពោះទៅទីផ្សារទំនើបទាំងក្នុង និងក្រៅប្រទេស
សិប្បកម្មត្រីងៀត «ស្ពតឡៃហ្វូត-Spotlight Food» បាននិងកំពុងសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដារផលិតផលខ្មែរ ដើម្បីពង្រីកសក្ដានុពលទីផ្សារឱ្យកាន់តែទូលំទូលាយ ទាំងនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងសុវត្ថិភាពចំណីអាហារ សិប្បកម្មនេះបានក្លាយជាម៉ាកយីហោមួយដែលទទួលបានការទទួលស្គាល់ និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នកប្រើប្រាស់។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកសូទ្រនិគម សហការជាមួយអង្គការទស្សនៈពិភពលោក ត្រៀមដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ទឹកស្អាតជំហានទី១ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
ចាប់ពីខែកក្កដា ឆ្នាំ២០២៦តទៅ ប្រជាពលរដ្ឋរស់នៅក្នុងភូមិឈូក ភូមិបុស្ស និងភូមិដំរីឆ្លង ឃុំខ្នារពោធ៍ ស្រុកសូទ្រនិគម នឹងមានទឹកស្អាតប្រើប្រាស់ជាផ្លូវការ ពីគម្រោងសាងសង់ស្ថានីយ៍ទឹកស្អាត ជំហានទី១ ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការទស្សនៈពិភពលោក និងមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកថ្មី ក្រោមអធិបតីភាពលោក សុខ ថុល អភិបាលរងខេត្តសៀមរាប
នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកបន្ទាយស្រី ក្រោមអធិបតីភាពលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបក្នុងមូលដ្ឋាន ដើម្បីចូលរួមអបអរសាទរ និងជាសក្ខីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានផ្តល់អនុសាសន៍ណែនាំដល់អភិបាលរងស្រុកដែលទើបចូលកាន់តំណែង ឱ្យខិតខំបំពេញភារកិច្ច ដោយយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន និងការអនុវត្តតួនាទីភារកិច្ចឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងឃុំពង្រលើ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តសៀមរាប នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋភៀសសឹក ៣៥គ្រួសារ នៅស្រុកអង្គរធំ
ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក អុឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣៥គ្រួសារ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រស្រុកអង្គរធំ ខេត្តសៀមរាប។


ព័ត៌មានជាតិ
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និង ឯកឧត្តម មាន ចាន់យ៉ាដា នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះចៅអធិការវត្តចំនួន៨ ក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង លោកជំទាវ អមដំណើរដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារវេរប្រគេនដល់ព្រះចៅអធិការវត្តចំនួន៨ ក្នុងខេត្តសៀមរាប ដែលការប្រគេននេះធ្វើឡើងនៅវត្តព្រះអង្គគោកធ្លក សង្កាត់គោកចក ក្រុងសៀមរាប។


មាតិកា
កសិកដ្ឋានចិញ្ចឹមត្រីប្រា ក្នុងក្រុងរុនតាឯកតេជោសែន បង្ហាញពីសមត្ថភាពក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប
កសិកដ្ឋានចិញ្ចឹមត្រីប្រា ក្នុងក្រុងរុនតាឯកតេជោសែន បង្ហាញពីសមត្ថភាពក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ទៅ ៤៥០តោន ក្នុងមួយឆ្នាំ ឆ្លើយតបទៅនឹងតម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងខេត្ត ហើយក៏ជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះផងដែរ។


ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជារដូវកាលបៃតងដែលមានភាពទាក់ទាញខ្លាំងដោយសារធម្មជាតិមានភាពស្រស់បំព្រង
ថ្លែងនៅក្នុងពិធីបើកក្នុងកម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅលើទឹកដីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងខេត្តសៀមរាបនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជា រដូវកាលបៃតង ដែលមានភាពទាក់ទាញខ្លាំង ដោយសារធម្មជាតិមានភាពស្រស់បំព្រង ព្រៃឈើខៀវខ្ចី ប្រាសាទបុរាណមានស្លែគ្របដណ្តប់បង្កើតបានជាផ្ទាំងទស្សនីយភាពប្លែកភ្នែក និងមានខ្យល់អាកាសបរិសុទ្ធ។


ព័ត៌មានជាតិ
ជនរងគ្រោះដោយសារសំណល់អាវុធជាតិផ្ទុះពីសង្គ្រាមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានសង្គ្រោះជីវិតទាន់ពេលវេលា
ប្រជាពលរដ្ឋម្នាក់ដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធជាតិផ្ទុះពីសង្គ្រាម បានសម្ដែងក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកស្រីរហូតដល់ជាសះស្បើយ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។


មាតិកា
ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយសំរែ គឺជាប្រាសាទបុរាណមួយដែលស្ថិតនៅខាងកើតបារាយណ៍ខាងកើត ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ និងបន្តរហូតដល់ព្រះបាទយសោវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។


ព័ត៌មានជាតិ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងកន្ទ្រាំង និងឃុំត្រពំាងធំ យកមកធ្វើការដោះស្រាយ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងឱ្យកាន់តែល្អប្រសើរ។


មាតិកា
ពន្លឺជីវិតថ្មីរបស់ស្ត្រីរងគ្រោះដោយសារគ្រាប់សំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា!
សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុខភាព និងសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។
នេះជាការលើកឡើងរបស់ អ្នកសី ហែម ស្រី ពលរដ្ឋមកពីសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយរងគ្រោះដោយសារគ្រាប់សំណល់ពីសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ លើទឹកដីកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមប្រាក់ សោភ័ណ និងលោកជំទាវ បានចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរ
នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមប្រាក់ សោភ័ណ និងលោកជំទាវ បានចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” ជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រះលានជល់ដំរី ខេត្តសៀមរាប។
"រាត្រីកម្ពុជា" មិនមែនជាកម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ រាត្រីនេះ គឺជាអំណោយវប្បធម៌ពីបេះដូងកម្ពុជា ជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់ តាមរយៈរបាំប្រពៃណីសម្លៀកបំពាក់ សិល្បៈ ម្ហូបអាហារ ស្នាមញញឹម និងបដិសណ្ឋារកិច្ច គឺកម្ពុជាសូមចែករំលែកជាមួយមិត្តទាំងអស់នូវអត្តសញ្ញាណ មោទនភាព និងបេះដូងដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

