
ពន្លឺជីវិតថ្មីរបស់ស្ត្រីរងគ្រោះដោយសារគ្រាប់សំណល់ពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា!
សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ពីសុខភាព និងសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកពលរដ្ឋណាម្នាក់ចោលឡើយ។ នេះជាការលើកឡើងរបស់ អ្នកសី ហែម ស្រី ពលរដ្ឋមកពីសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយរងគ្រោះដោយសារគ្រាប់សំណល់ពីសង្គ្រាមឈ្លានពីសំណាក់កងទ័ពថៃ លើទឹកដីកម្ពុជា។










