
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជារដូវកាលបៃតងដែលមានភាពទាក់ទាញខ្លាំងដោយសារធម្មជាតិមានភាពស្រស់បំព្រង
ថ្លែងនៅក្នុងពិធីបើកក្នុងកម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅលើទឹកដីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងខេត្តសៀមរាបនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជា រដូវកាលបៃតង ដែលមានភាពទាក់ទាញខ្លាំង ដោយសារធម្មជាតិមានភាពស្រស់បំព្រង ព្រៃឈើខៀវខ្ចី ប្រាសាទបុរាណមានស្លែគ្របដណ្តប់បង្កើតបានជាផ្ទាំងទស្សនីយភាពប្លែកភ្នែក និងមានខ្យល់អាកាសបរិសុទ្ធ។










