ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សេចក្ដីជូនដំណឹង
រដ្ឋបាលស្រុកពួក ចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ ការទប់ស្កាត់ការសាងសង់សំណង់ ការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត
រដ្ឋបាលស្រុកពួក ចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ ការទប់ស្កាត់ការសាងសង់សំណង់ ការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត និងការរុះរើសំណង់ នៅលើដីចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប


ព័ត៌មានជាតិ
អគារសិក្សាថ្មី ២ខ្នង និងបង្គន់អនាម័យ ក្នុងវិទ្យាល័យភូមិគំរូ ស្រុកក្រឡាញ់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមជំនួយរបស់មជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ
អគារសិក្សាថ្មី ២ខ្នង ស្មើនឹង១០បន្ទប់ និងបង្គន់អនាម័យ ២ខ្នង មាន៤បន្ទប់ ស្ថិតក្នុងវិទ្យាល័យភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមការឧបត្ថម្ភពីមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ (BFT) ដែលការបើកការដ្ឋានមានការចូលរួមពីលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ណារ៉េត អភិបាលស្រុក តំណាងសប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។


ព័ត៌មានជាតិ
ឯកសារនៃការវិនិច្ឆ័យជិត ២ម៉ឺនក្បាលដីក្នុងស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ អាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់ៗគ្នា
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១៨ ៥១១ក្បាលដី ក្នុងភូមិគោកវាល ភូមិទំរឹង ភូមិរើល ត្រពាំងស្វាយ ត្រពាំងឫស្សី ភូមិព្រលឹត ក្អែកទំ រំដួល ក្បាលក្រពើ ត្រពាំងធំ គោកក្នាំង គោកត្រាច ភូមិស្រះ និងភូមិសំបួរ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយបន្តផ្ទាល់៖ សន្និសីទសារព័ត៌មាន នៃដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦
ផ្សាយបន្តផ្ទាល់៖ សន្និសីទសារព័ត៌មាន នៃដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦


មាតិកា
វីដេអូ៖ ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តសៀមរាប ចូលរួមជាមួយអាជ្ញាធរខេត្ត មិនដំឡើងតម្លៃជួល
ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងខេត្តសៀមរាប ចូលរួមជាមួយអាជ្ញាធរខេត្ត មិនដំឡើងតម្លៃជួល ព្រមទាំងទីតាំងខ្លះបានបញ្ចុះតម្លៃ និងលើកលែងថ្លៃជូនគ្រួសារក្រីក្រក្នុងអំឡុងពេលប្រឡងបាក់ឌុប ដើម្បីជួយសម្រាលបន្ទុកបេក្ខជនមកពីស្រុកឆ្ងាយ


មាតិកា
វីដេអូ៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បង្ហាញថាការរៀបចំចំណតកង់ និងម៉ូតូ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ គឺមិនត្រូវបានគិតថ្លៃនោះទេ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បង្ហាញថាការរៀបចំចំណតកង់ និងម៉ូតូ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ គឺមិនត្រូវបានគិតថ្លៃនោះទេ


ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យរដ្ឋបាលក្រុងស្រុក ផ្សព្វផ្សាយយុទ្ធសាស្ត្រចក្រា ដើម្បីចូលរួមអភិវឌ្ឍន៍ទីក្រុងស្អាត ប្រកបដោយនិរន្តរភាព
ស្របពេលដែលក្រសួងបរិស្ថាន កំពុងជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីប្រែក្លាយសក្តានុពលវិស័យបរិស្ថានឱ្យក្លាយជាប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិ អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុងស្រុក ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ដើម្បីអភិវឌ្ឍន៍ទីក្រុងស្អាត ប្រកបដោយនិរន្តរភាព។


មាតិកា
វីដេអូ៖ប្រជាពលរដ្ឋសាទរ និងថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះផ្លូវបេតុងថ្មីនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ដែលសមិទ្ធផលនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
ប្រជាពលរដ្ឋសាទរ និងថ្លែងអំណរគុណដល់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះផ្លូវបេតុងថ្មីនៅសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ដែលសមិទ្ធផលនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក វាគ្មិន លោកស្រី ទាម ផល្លី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក
វាគ្មិន លោកស្រី ទាម ផល្លី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦


ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងកម្ពុជា
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានថ្លែងថា រយៈពេល៣ថ្ងៃ នៃកិច្ចប្រជុំនេះ បានសម្រេចលទ្ធផលធំៗជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងប្រជាជនកម្ពុជា ដែលបានអនុម័ត និងមានគោលដៅជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ងាយស្រួលទទួលបាន មានគុណភាព ឆ្លើយតបចំពោះតម្រូវការជាក់ស្តែង។


ព័ត៌មានជាតិ
មន្ត្រីជំនាញក្រសួងបរិស្ថាន ជំរុញដល់វិស័យសាធារណៈ និងឯកជន រួមគ្នាអនុវត្តយុទ្ធសាស្ដ្រចក្រា ឱ្យមានប្រសិទ្ធភាព ដើម្បីធានានូវការគ្រប់គ្រងប្រកបដោយនិរន្តរភាព
មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់វិស័យសាធារណៈ និងវិស័យឯកជនទាំងអស់ រួមគ្នាអនុវត្តនូវយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ឱ្យមានប្រសិទ្ធភាពដើម្បីធានានូវការគ្រប់គ្រងសំណល់ និងប្លាស្ទិកប្រកបដោយនិរន្តរភាព។


សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប


ព័ត៌មានជាតិ
សន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ លើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ លើកទី៨ (8th ACCSM+3) ដែលធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦។

