
ឯកឧត្តម ហ៊ុន ម៉ានី ៖ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងកម្ពុជា
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា បានថ្លែងថា រយៈពេល៣ថ្ងៃ នៃកិច្ចប្រជុំនេះ បានសម្រេចលទ្ធផលធំៗជាច្រើនសម្រាប់ប្រជាជនក្នុងតំបន់ និងប្រជាជនកម្ពុជា ដែលបានអនុម័ត និងមានគោលដៅជំរុញឱ្យការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ងាយស្រួលទទួលបាន មានគុណភាព ឆ្លើយតបចំពោះតម្រូវការជាក់ស្តែង។










