
អគារសិក្សាថ្មី ២ខ្នង និងបង្គន់អនាម័យ ក្នុងវិទ្យាល័យភូមិគំរូ ស្រុកក្រឡាញ់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមជំនួយរបស់មជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ
អគារសិក្សាថ្មី ២ខ្នង ស្មើនឹង១០បន្ទប់ និងបង្គន់អនាម័យ ២ខ្នង មាន៤បន្ទប់ ស្ថិតក្នុងវិទ្យាល័យភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមការឧបត្ថម្ភពីមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ (BFT) ដែលការបើកការដ្ឋានមានការចូលរួមពីលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ណារ៉េត អភិបាលស្រុក តំណាងសប្បុរសជន អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។










