ព័ត៌មានក្នុងខេត្ត

មន្រ្តីជំនាញ​សុខាភិបាល ជំរុញ​ឱ្យ​មាន​ការ​ស្វែងយល់ពីវិធីទប់ស្កាត់ និងវិធានការការពារខ្លួនពីជំងឺផ្ដាសាយធំ ដើម្បីសុខភាពសហគមន៍
ព័ត៌មានជាតិ
មន្រ្តីជំនាញ​សុខាភិបាល ជំរុញ​ឱ្យ​មាន​ការ​ស្វែងយល់ពីវិធីទប់ស្កាត់ និងវិធានការការពារខ្លួនពីជំងឺផ្ដាសាយធំ ដើម្បីសុខភាពសហគមន៍
ថ្លែង​ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោកវេជ្ជបណ្ឌិត តាន់ វាសនា ឯកទេសវេជ្ជសាស្ត្រទូទៅ និងជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានពន្យល់ថា ជំងឺផ្ដាសាយធំ ជាជំងឺឆ្លងផ្លូវដង្ហើមដែលបង្កឡើងដោយវីរុស អាំងភ្លុយអង់ហ្សា ( Influenza Virus ) វីរុសនេះមាន ៣ ប្រភេទសំខាន់ៗ គឺ A, B និង C ប៉ុន្តែប្រភេទ A និង B គឺជាប្រភពចម្បងដែលឆ្លងលឿន និងបង្កភាពធ្ងន់ធ្ងរខ្លាំងលើមនុស្ស ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្រ្តីសង្គមស៊ីវិល លើកឡើងថា ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ជាកម្លាំងចលករជំរុញឱ្យស្ត្រី និងក្មេងស្រីហ៊ានធ្វើការសម្រេចចិត្ត ជាពិសេសលើកិច្ចការងារក្នុងសហគមន៍
ព័ត៌មានជាតិ
មន្រ្តីសង្គមស៊ីវិល លើកឡើងថា ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ជាកម្លាំងចលករជំរុញឱ្យស្ត្រី និងក្មេងស្រីហ៊ានធ្វើការសម្រេចចិត្ត ជាពិសេសលើកិច្ចការងារក្នុងសហគមន៍
ថ្លែងនៅក្នុងកម្មវិធីយើងធ្វើបានរបស់វិទ្យុ និងទូរទស្សន៍ជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានមានប្រសាសន៌ថា កាលពីមុន ស្ត្រីភាគច្រើនជួបប្រទះនូវការភ័យខ្លាច និងមិនសូវហ៊ានចូលរួមក្នុងកិច្ចការសង្គមឡើយ ដោយសារកត្តាកម្រិតវប្បធម៌ និងការអប់រំនៅមានកម្រិត ខណៈ បច្ចុប្បន្ននេះ ត្រូវបានផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងអំពីផ្នត់គំនិតសង្គម និងការបង្កើតសកម្មភាពជាក់ស្តែងឱ្យស្ត្រីបានចូលរួមដោយផ្ទាល់ កត្តាទាំងនេះបានជំរុញឱ្យស្ត្រីកាន់តែមានភាពក្លាហាន អភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនជាប្រចាំ ដោយមិនត្រឹមតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍសង្គមទៀតផង។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដាក់ដំណើរការគម្រោងទំហំថវិកាប្រមាណ ១លានដុល្លារ ដើម្បីពង្រឹងភាពធន់សហគមន៍ និងសុវត្ថិភាពលំនៅឋាន នៅខេត្តសៀមរាប
ព័ត៌មានជាតិ
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ដាក់ដំណើរការគម្រោងទំហំថវិកាប្រមាណ ១លានដុល្លារ ដើម្បីពង្រឹងភាពធន់សហគមន៍ និងសុវត្ថិភាពលំនៅឋាន នៅខេត្តសៀមរាប
អង្គការលំនៅឋានមនុស្សជាតិកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០៦នេះ បានប្រកាសដាក់ដំណើរការជាផ្លូវការនូវគម្រោងរយៈពេល ៤ឆ្នាំ ស្តីពី «ពង្រឹងភាពធន់សហគមន៍ តាមរយៈការលើកកម្ពស់សុវត្ថិភាពលំនៅឋាន ជីវភាព និងនវានុវត្តន៍» ក្នុងទំហំថវិកាប្រមាណ ១លានដុល្លារអាមេរិក ដើម្បីជួយដល់គ្រួសារងាយរងគ្រោះបំផុតក្នុងភូមិគោលដៅចំនួន៥ នៃខេត្តសៀមរាប ឱ្យទទួលបានលំនៅឋានមានសុវត្ថិភាព ទឹកស្អាត អនាម័យ និងជីវភាពល្អប្រសើរ ព្រមទាំងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ ដែលគម្រោងនេះ ទទួលបានការឧបត្ថម្ភសប្បុរសធម៌ពី Scot and Keely Sellers ដោយត្រូវអនុវត្តចាប់ពី ថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ
ព័ត៌មានជាតិ
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ចាត់ទុកការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត ជាអាទិភាពស្នូល ប៉ុន្តែប្រឈមនឹងកម្រិតធនធានហិរញ្ញវត្ថុ
ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពក្រុមប្រឹក្សារាជធានី-ខេត្ត នៅតែបន្តជាអាទិភាពស្នូលរបស់សមាគម ប៉ុន្តែសក្ដានុពលនៃការអនុវត្តការងារនេះ គឺត្រូវអាស្រ័យលើកត្តាធនធានរបស់សមាគមផ្ទាល់ផងដែរ ខណៈបច្ចុប្បន្នសមាគមមានប្រភពចំណូលតែមួយគត់ គឺបានមកពីប្រាក់សមាជិកភាពប្រចាំឆ្នាំក្នុងអត្រា ០.៣% ប៉ុណ្ណោះ ដែលចំនួននេះនៅមានកម្រិតទាបនៅឡើយ និងមិនទាន់ឆ្លើយតបបានពេញលេញទៅនឹងតម្រូវការជាក់ស្ដែងក្នុងការពង្រឹងសមត្ថភាពឱ្យបានទូលំទូលាយនោះទេ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតបរិយាកាសសង្គមប្រកបដោយបរិយាបន្ន ជាកាតាលីករជំរុញសមភាពយេនឌ័រ និងបង្កើនឱកាសដល់ស្ត្រី
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការបង្កើតបរិយាកាសសង្គមប្រកបដោយបរិយាបន្ន ជាកាតាលីករជំរុញសមភាពយេនឌ័រ និងបង្កើនឱកាសដល់ស្ត្រី
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូរបញ្ជាក់ថា ការលើកកម្ពស់សិទ្ធិ និងសមភាពយេនឌ័រ នៅតែជាសមរភូមិដ៏សំខាន់មួយនៅក្នុងកិច្ចអភិវឌ្ឍន៍សង្គម ហើយដើម្បីសម្រេចបាននូវគោលដៅនេះ ការបង្កើតបរិយាកាសសង្គមអំណោយផល ត្រូវតែធ្វើឡើងជាចាំបាច់ ដើម្បីបើកផ្លូវ និងផ្តល់ឱកាសពេញលេញដល់ស្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដីធ្លី សំណង់ និងគម្រោងអភិវឌ្ឍន៍លំហសាធារណៈ
ព័ត៌មានជាតិ
គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដីធ្លី សំណង់ និងគម្រោងអភិវឌ្ឍន៍លំហសាធារណៈ
នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការរៀបចំដែនដីខេត្តសៀមរាប បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដីធ្លី សំណង់ លំនៅឋាន និងគម្រោងអភិវឌ្ឍន៍តំបន់លំហសាធារណៈ ក្រោមវត្តមានដឹកនាំដោយ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហែន ពុទ្ធី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បង្ហាញនូវតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការចាត់វិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន
ព័ត៌មានជាតិ
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បង្ហាញនូវតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការចាត់វិធានការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន
លោកវរសេនីយ៍ត្រី ហេង ប៊ុនធឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម មានប្រសាសន៍ថា តួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលមាន ១៣ ចំណុចធំៗ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កងរាជអាវុធហត្ថខេត្តសៀមរាប រៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីរាជអាវុធហត្ថបន្ថែមចំនួន ១០០នាក់
ព័ត៌មានជាតិ
កងរាជអាវុធហត្ថខេត្តសៀមរាប រៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីរាជអាវុធហត្ថបន្ថែមចំនួន ១០០នាក់
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំការប្រឡងប្រជែងជ្រើសរើសយុវជនចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជអាវុធហត្ថ ចំនួន ១០០នាក់ នៅឯសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
មន្ទីរទេសចរណ៍ខេត្តសៀមរាប សម្របសម្រួលបញ្ចប់វិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន
ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តសៀមរាប សម្របសម្រួលបញ្ចប់វិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន
ដើម្បីដោះស្រាយបញ្ហាវិវាទរវាងមគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា នៅប្រាសាទបាយ័ន ប្រកបដោយសន្តិវិធី និងរក្សាបាននូវទំនាក់ទំនងល្អរវាងអ្នកបម្រើសេវាកម្មទេសចរណ៍ និងស្ថាប័នគ្រប់គ្រងតំបន់បេតិកភណ្ឌ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញភាគីទាំងពីរមកជួបពិភាក្សា និងសម្របសម្រួលដោះស្រាយនៅអង្គភាពនគរបាលទេសចរណ៍។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ព្រឹត្តការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ក្រុងអង្គរ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ដោយមានខេត្តចំនួន១០ បានចូលរួមប្រកួត
ព័ត៌មានជាតិ
ព្រឹត្តការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ក្រុងអង្គរ នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ដោយមានខេត្តចំនួន១០ បានចូលរួមប្រកួត
ព្រឹត្តការណ៍ប្រកួតកីឡាវាយសី ពានរង្វាន់ក្រុងអង្គរ ឆ្នាំ២០២៦នេះ នឹងធ្វើឡើងនៅថ្ងៃចុងសប្ដាហ៍នេះ ដោយមានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន ២៣០នាក់ ស្មើនឹង១១២គូ មកពីតាមបណ្ដាខេត្តចំនួន១០ រួមមាន ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប
ព័ត៌មានជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន បានរៀបចំបើកជាផ្លូវការកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានលើកទី១៧ (THE SEVENTEENTH ASEAN SENIOR OFFICIALS MEETING ON SPORTS - SOMS-17) និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដោយមានការចូលរួមពីប្រតិភូឧត្តមមន្រ្តីកីឡានៃបណ្តាប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកជីក្រែង ខេត្តសៀមរាប
ព័ត៌មានជាតិ
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកជីក្រែង ខេត្តសៀមរាប
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកជីក្រែង ខេត្តសៀមរាប បានដឹកនាំសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយសារភ្លើងឆេះផ្ទះ នៅក្នុងភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលរងគ្រោះកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ក្រសួងពាណិជ្ជកម្ម៖ ការចុះបញ្ជីពាណិជ្ជកម្មផ្ដល់សិទ្ធិពេញលេញស្របច្បាប់ និងជួយសម្រួលដល់បរិយាកាសធុរកិច្ចកាន់តែប្រសើរ
ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម៖ ការចុះបញ្ជីពាណិជ្ជកម្មផ្ដល់សិទ្ធិពេញលេញស្របច្បាប់ និងជួយសម្រួលដល់បរិយាកាសធុរកិច្ចកាន់តែប្រសើរ
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្មមិនត្រឹមតែផ្ដល់សិទ្ធិពេញលេញ និងការការពារស្របច្បាប់ដល់ម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តពីអតិថិជនផងដែរ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការនូវគម្រោងទំនើបកម្មសេវាសាធារណៈ ដើម្បីធ្វើឱ្យការចុះបញ្ជីកាន់តែងាយស្រួល លឿនរហ័ស និងចំណេញពេលវេលា។
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត