ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប អំពាវនាវដល់អ្នកផលិតមាតិកា ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម
ក្នុងជំនួបជួបសំណេះសំណាលជាមួយបងប្អូនអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្ត បានអំពាវនាវដល់អ្នកផលិតមាតិកា (Content Creators) ទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត នឹងត្រូវចៀសវាងដាច់ខាតនូវការចែកចាយព័ត៌មានក្លែងក្លាយ (Fake News) ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កផលប៉ះពាល់ដល់សង្គម។


ព័ត៌មានជាតិ
រដ្ឋបាលឃុំគោកធ្លកក្រោម ស្រុកជីក្រែង ប្រកាសបញ្ចប់ការដេញថ្លៃ គម្រោងសាងសង់ផ្លូវបេតុងជាង ៥០០ម៉ែត្រ ដោយជោគជ័យ
គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកសូទ្រនិគម សហការជាមួយអង្គការទស្សនៈពិភពលោក ត្រៀមដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ទឹកស្អាតជំហានទី១ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
ចាប់ពីខែកក្កដា ឆ្នាំ២០២៦តទៅ ប្រជាពលរដ្ឋរស់នៅក្នុងភូមិឈូក ភូមិបុស្ស និងភូមិដំរីឆ្លង ឃុំខ្នារពោធ៍ ស្រុកសូទ្រនិគម នឹងមានទឹកស្អាតប្រើប្រាស់ជាផ្លូវការ ពីគម្រោងសាងសង់ស្ថានីយ៍ទឹកស្អាត ជំហានទី១ ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការទស្សនៈពិភពលោក និងមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកថ្មី ក្រោមអធិបតីភាពលោក សុខ ថុល អភិបាលរងខេត្តសៀមរាប
នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកបន្ទាយស្រី ក្រោមអធិបតីភាពលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបក្នុងមូលដ្ឋាន ដើម្បីចូលរួមអបអរសាទរ និងជាសក្ខីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានផ្តល់អនុសាសន៍ណែនាំដល់អភិបាលរងស្រុកដែលទើបចូលកាន់តំណែង ឱ្យខិតខំបំពេញភារកិច្ច ដោយយកចិត្តទុកដាក់លើការបម្រើប្រជាពលរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន និងការអនុវត្តតួនាទីភារកិច្ចឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ ក្នុងឃុំពង្រលើ ស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និង ឯកឧត្តម មាន ចាន់យ៉ាដា នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះចៅអធិការវត្តចំនួន៨ ក្នុងខេត្តសៀមរាប
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង លោកជំទាវ អមដំណើរដោយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច័្ចយ និងគ្រឿងបរិក្ខារវេរប្រគេនដល់ព្រះចៅអធិការវត្តចំនួន៨ ក្នុងខេត្តសៀមរាប ដែលការប្រគេននេះធ្វើឡើងនៅវត្តព្រះអង្គគោកធ្លក សង្កាត់គោកចក ក្រុងសៀមរាប។


ព័ត៌មានជាតិ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជារដូវកាលបៃតងដែលមានភាពទាក់ទាញខ្លាំងដោយសារធម្មជាតិមានភាពស្រស់បំព្រង
ថ្លែងនៅក្នុងពិធីបើកក្នុងកម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅលើទឹកដីបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងខេត្តសៀមរាបនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រដូវវស្សាមិនមែនជាឧបសគ្គនៃការដើរកម្សាន្តនោះទេ ប៉ុន្តែវាជា រដូវកាលបៃតង ដែលមានភាពទាក់ទាញខ្លាំង ដោយសារធម្មជាតិមានភាពស្រស់បំព្រង ព្រៃឈើខៀវខ្ចី ប្រាសាទបុរាណមានស្លែគ្របដណ្តប់បង្កើតបានជាផ្ទាំងទស្សនីយភាពប្លែកភ្នែក និងមានខ្យល់អាកាសបរិសុទ្ធ។


ព័ត៌មានជាតិ
ជនរងគ្រោះដោយសារសំណល់អាវុធជាតិផ្ទុះពីសង្គ្រាមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានសង្គ្រោះជីវិតទាន់ពេលវេលា
ប្រជាពលរដ្ឋម្នាក់ដែលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធជាតិផ្ទុះពីសង្គ្រាម បានសម្ដែងក្ដីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកស្រីរហូតដល់ជាសះស្បើយ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។


ព័ត៌មានជាតិ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកប្រាសាទបាគង ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងកន្ទ្រាំង និងឃុំត្រពំាងធំ យកមកធ្វើការដោះស្រាយ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងឱ្យកាន់តែល្អប្រសើរ។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាស្ដីពីការផលិតមាតិកាផ្សព្វផ្សាយ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ឆ្នាំ២០២៦ នៅខេត្តសៀមរាប
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ សហការនឹងរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្ដីពីការផលិតមាតិកាផ្សព្វផ្សាយយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីចែករំលែកនូវបទពិសោធន៍ និងទស្សនទានល្អៗ ក្នុងការលើកកម្ពស់លើជំនាញផលិតមាតិកាផ្សព្វផ្សាយអំពីទេសចរណ៍ក្នុងរដូវកាលបៃតង ជូនដល់ក្រុមអ្នកផលិតមាតិកា។


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប ចាត់ទុកការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋផ្ទៀងផ្ទាត់សិទ្ធិកាន់កាប់ដីធ្លី
ឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន១៣ រួមមាន៖ ភូមិថ្នល់ ភូមិភ្នៅ ភូមិម្កាក់ ភូមិគោកចាន់ ភូមិករលំ ភូមិទំពូង ភូមិប្រាំដំឡឹង ភូមិតាលាវ ភូមិបាយម៉ាត ភូមិត្រពាំងភ្លោះ ភូមិតាសោម ភូមិគោកថ្មី និងភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តប្រាសាទធ្នង់ ហៅវត្តក្រឡាញ់។


ព័ត៌មានជាតិ
ព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ បានចូលរួមជួយជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា
ព្រឹត្តិការណ៍យោគៈអន្តរជាតិលើកទី១២ ត្រូវបានប្រារព្ធឡើង នៅសួនច្បារមុខព្រះរាជដំណាក់ ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ចាត់ទុកព្រឹត្តិការណ៍នេះ ថាជាការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យលើសូចនាករទាំង ២២ចំណុច ស្ដីពីការអនុវត្តផែនការសកម្មភាពកិច្ចការកុមារខេត្ត ប្រចាំឆមាសទី២
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារខេត្តសៀមរាប និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ សម្របសម្រួលត្រួតពិនិត្យលើសូចនាករទាំង២២ ស្ដីពីការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្ត ដើម្បីធ្វើការពិភាក្សាទៅលើរបាយការណ៍ ក៏ដូចជាស្ដាប់នូវបញ្ហាប្រឈម និងសំំណូមពររបស់រដ្ឋបាលក្រុងស្រុកទាំង១៣ ក្នុងផែនការសកម្មភាពកិច្ចការពារកុមារ។

