
ក្រុមប្រឹក្សាខេត្តសៀមរាប ចាត់ទុកការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លី ជាឱកាសដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋផ្ទៀងផ្ទាត់សិទ្ធិកាន់កាប់ដីធ្លី
ឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន១៣ រួមមាន៖ ភូមិថ្នល់ ភូមិភ្នៅ ភូមិម្កាក់ ភូមិគោកចាន់ ភូមិករលំ ភូមិទំពូង ភូមិប្រាំដំឡឹង ភូមិតាលាវ ភូមិបាយម៉ាត ភូមិត្រពាំងភ្លោះ ភូមិតាសោម ភូមិគោកថ្មី និងភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ចាប់ពីថ្ងៃទី១៩ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តប្រាសាទធ្នង់ ហៅវត្តក្រឡាញ់។









