ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
យុវជននៃសមាគមយុវជនខ្មែរ ទទួលបានការចែករំលែកបទពិសោធន៍ លើការផលិតព័ត៌មាន និងមាតិកា ពីមន្ទីរព័ត៌មានខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ សមាគមយុវជនខ្មែរ ក្រោមការគាំទ្រពីអង្គការភ្លែនអន្តរជាតិ បានធ្វើទស្សនាកិច្ចសិក្សា និងពង្រឹងសមត្ថភាពអ្នករាយការណ៍សហគមន៍ លើការផលិតព័ត៌មាន និងមាតិកា នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពអ្នករាយការណ៍សហគមន៍ លើការយល់ដឹងអំពីវិស័យប្រព័ន្ធផ្សព្វផ្សាយ ការសរសេរអត្ថបទព័ត៌មាន និងការផលិតមាតិកាដោយគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈ។


ព័ត៌មានជាតិ
ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ដាក់ចេញយុទ្ធសាស្ត្រ ៤ជំហាន ដើម្បីស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប “ពីដើមខ្សែ ដល់ចុងខ្សែ”
ដើម្បីពន្លឿនការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យមានភាពរស់រវើកឡើងវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្តយុទ្ធសាស្ត្រតាមខ្សែច្រវាក់តម្លៃទេសចរណ៍ចំនួន ៤ជំហានធំៗ “ពីដើមខ្សែ ដល់ចុងខ្សែ”។


ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចុះពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយលើកកម្ពស់តួនាទីស្ត្រី នៅខេត្តសៀមរាប
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ កែវ ចរិយា អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដឹកនាំប្រតិភូអន្តរក្រសួងចុះជួបពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តច្បាប់ជាតិ គោលនយោបាយ និងអនុសាសន៍របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ស្ថានភាពជីវភាព តួនាទី និងសុខុមាលភាពរបស់ស្ត្រីក្នុងរដ្ឋបាលខេត្តសៀមរាប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកអង្គរធំ ពង្រឹងលើសសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការទាំងអស់ ឱ្យរួមគ្នាពង្រឹងសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។


ព័ត៌មានជាតិ
រដ្ឋបាលស្រុកប្រាសាទបាគង បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក ប្រមូលយកក្ដីកង្វល់ប្រជាពលរដ្ឋក្នុងឃុំចំនួន៣ មកដោះស្រាយ
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកប្រាសាទបាគង បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីប្រមូលរាល់ក្តីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំរលួស មានជ័យ និងឃុំកំពង់ភ្លុក ដើម្បីយកមកពិភាក្សា និងឆ្លើយតប។


ព័ត៌មានជាតិ
ក្រសួងព័ត៌មាន លើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើរឱ្យទាន់បច្ចេកវិទ្យាឌីជីថល
ក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បច្ចេកទេស និងទម្រង់នៃការសរសេរឱ្យកាន់តែមានប្រសិទ្ធភាព ទាក់ទាញ និងទាន់ហេតុការណ៍។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលស្រុកអង្គរជុំ ពង្រឹងកិច្ចសហការ និងលើកកម្ពស់ប្រសិទ្ធភាពការងារជាអាទិភាព
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកអង្គរជុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលស្រុកអង្គរជុំ ឱ្យបន្តពង្រឹងកិច្ចសហការផ្ទៃក្នុងឱ្យកាន់តែជិតស្និទ្ធ និងត្រូវអនុវត្តការងារតាមតួនាទី ភារកិច្ចដែលកំណត់ដោយច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។


ព័ត៌មានជាតិ
អភិបាលរងស្រុកពួក ទើបប្រកាសចូលកាន់មុខតំណែង ប្ដេជ្ញាពង្រឹងសាមគ្គីភាព និងលើកកម្ពស់ប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ
លោកស្រី រឿន គីណា អភិបាលរងស្រុកបន្ទាយស្រី ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចទៅជាអភិបាលរងស្រុកពួក នឹងប្រកាសជាផ្លូវការនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
អភិបាលរងស្រុកបន្ទាយស្រី ២រូប ត្រូវបានប្រកាស និងផ្ទេរភារកិច្ច ដើម្បីជំរុញនូវប្រសិទ្ធភាពការងារ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ អភិបាលរងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន២រូប ត្រូវបានប្រកាស និងផ្ទេរភារកិច្ច ដើម្បីជំរុញនូវប្រសិទ្ធភាពការងារដឹកនាំ ចាត់ចែង គ្រប់គ្រង អភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលពិធីប្រកាសធ្វើឡើង ក្រោមវត្តចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងតាមដានស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន
លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងតាមដានស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងការផ្ទេរចេញ និងផ្ទេរចូល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅ។


ព័ត៌មានជាតិ
នៅខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមរាំជប៉ុន នឹងមកសម្តែងសិល្បៈរាំ Anime & Street Dance នៅ Hall 4 រោងកុន Legend Cinema ម៉ោង ៥-៦ល្ងាច ។
នៅខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមរាំជប៉ុន នឹងមកសម្តែងសិល្បៈរាំ Anime & Street Dance នៅ Hall 4 រោងកុន Legend Cinema ម៉ោង ៥-៦ល្ងាច ។
កម្មវិធីនេះ អ្នកចូលរួមអាចចូលបានដោយសេរី ដោយគ្រាន់តែ ចុះឈ្មោះតាម QR code ដែលមាននៅលើខិតបណ្ណផ្សព្វផ្សាយនេះ អោយបានមុនម៉ោង៤ ថ្ងៃទី៣ ខែកក្កដា៕


ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១៦គ្រួសារ នៅខេត្តសៀមរាប
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេស រដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកនូវថវិកា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ក្នុងស្រុកជីក្រែង ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរជុំ និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ 000 000រៀល៕


ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ក្របីរៀល ស្ដារប្រឡាយទឹកជាង ៥០០ម៉ែត្រឡើងវិញ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរសង្កាត់ក្របីរៀល ក្រុងសៀមរាប បានស្ដារប្រឡាយទឹកប្រវែងជាង ៥០០ម៉ែត្រ ឡើងវិញ ដើម្បីសម្រួលដល់តម្រូវការប្រជាថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើការងារកសិកម្ម និងការធ្វើដំណើរឱ្យកាន់តែល្អប្រសើរ។

