
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ថវិកាជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១៦គ្រួសារ នៅខេត្តសៀមរាប
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេស រដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការ អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកនូវថវិកា របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ក្នុងស្រុកជីក្រែង ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរជុំ និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ 000 000រៀល៕









