
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងតាមដានស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន
លោក លី សារី អភិបាលរងខេត្តសៀមរាប បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង និងតាមដានស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងការផ្ទេរចេញ និងផ្ទេរចូល ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យចំគោលដៅ។









