ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ប្រគល់សម្ភារអេឡិចត្រូនិក និងសម្ភារសិក្សា ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីជំរុញការសិក្សាសិស្សានុស្សក្នុងក្រុងរុនតាឯកតេជោសែន
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្ភារអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញ និងសម្ភារសិក្សាមួយចំនួនទៀត ជាជំនួយរបស់ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីង ប្រទេសចិន ត្រូវបានផ្តល់ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្រាប់ផ្តល់បន្តដល់បណ្ដាសាលាក្នុងក្រុងរុនតាឯកតេជោសែន ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍវិស័យអប់រំភាសាចិននៅកម្ពុជា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យលោកគ្រូអ្នកគ្រូគរុសិស្សបន្តអភិវឌ្ឍគុណវុឌ្ឍិ និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ
ថ្លែងបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា១២+២ ជំនាន់ទី៤០ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញដល់លោកគ្រូអ្នកគ្រូ ប្អូនៗគរុសិស្ស ត្រូវខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់អភិវឌ្ឍគុណវុឌ្ឍិ និងអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តបងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ងាកមកចាប់ឱកាសការងារក្នុងប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ
ថ្លែងបើកវេទិកាសន្ទនាសង្គម ស្ដីពីឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ បានលើកទឹកចិត្តដល់បងប្អូនជាអ្នកកំពុងប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ងាកមកចាប់ឱកាសការងារក្នុងប្រព័ន្ធទាំងអស់គ្នា ព្រោះការទៅចាប់ឱកាសការងារក្នុងប្រព័ន្ធ គឺដើម្បីទទួលបាននូវអត្ថប្រយោជន៍កាន់តែប្រសើរពីរបបសន្តិសុខសង្គម (ប.ស.ស.)។


ព័ត៌មានជាតិ
រដ្ឋបាលឃុំត្រីញ័រ ស្រុកពួក ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវដីសក្រាលគ្រួសធម្មជាតិចំនួន ៥ខ្សែ
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវដីសក្រាលគ្រួសធម្មជាតិ ៥ខ្សែ នៅក្នុងឃុំ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។


ព័ត៌មានជាតិ
គម្រោងសាងសង់ផ្លូវ ៥ខ្សែ ក្នុងឃុំកែវពណ៌ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់ផ្លូវដីសក្រាលគ្រួសធម្មជាតិ ៥ខ្សែ ដោយការដេញថ្លៃនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។


ព័ត៌មានជាតិ
អធិការដ្ឋាននគរបាលស្រុកស្រីស្នំ បន្ដការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
ថ្លែងក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុ និង ទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ មានប្រសាសន៍ថា អធិការដ្ឋាននគរបាលស្រុក បាននិងកំពុងបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីបង្កើនសន្ដិសុខសណ្ដាប់ធ្នាប់ និង ផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប៖ កិច្ចសហការគ្រប់ភាគីជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងជួញដូរទំនិញខុសច្បាប់ក្នុងវិស័យទេសចរណ៍
វិស័យទេសចរណ៍ និងការងារជួញដូរ គឺជាកត្តាមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ ស្របពេលដែលពិភពលោកកំពុងមានការវិវត្តយ៉ាងលឿនរហ័ស ហើយសកម្មភាពជួញដូរមិនត្រឹមតែប្រព្រឹត្តឡើងតាមរយៈការជួញដូរដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លងកាត់ប្រព័ន្ធអនឡាញ (Online) ផងដែរ ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយល់ដឹង និងតាមដានឱ្យបានស៊ីជម្រៅពីបញ្ហានេះ។


ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ
ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគត ជាពិសេសគឺក្នុងពេលដែលកម្ពុជាបន្តបោះជំហានឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមនឹងវិស័យឯកជន ចូលរួមបំផុសចលនាកីឡាមហាជន ដើម្បីសុខភាព និងលើកកម្ពស់សាមគ្គីភាព
អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងវិស័យឯកជនទាំងអស់ ឱ្យចូលរួមបំផុសចលនាកីឡានៅទូទាំងខេត្តឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងជួយឱ្យមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋមានកាយសម្បទារឹងមាំ ជៀសឆ្ងាយពីជំងឺ និងគ្រឿងញៀន ជាពិសេសជួយពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហការការងារតាមរយៈសកម្មភាពកីឡារួមគ្នាផងដែរ។


ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះជួយក្រុងរុនតាឯកតេជោសែន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យបួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន រួមមានវត្តចៅស្រីវិបុលកេរ្តិ៍ វត្តកោះកែវមុន្នីរង្សី និងវត្តព្រះខ័ណសែនជ័យ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយផ្នែកសុខាភិបាលពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ
កាលពីនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់រដ្ឋបាលខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់វិស័យសុខាភិបាលនៅក្នុងខេត្ដ ក្រោមវត្តមានទទួលរបស់ លោក យុន លីនណេ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប។


ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ ធ្វើឡើងនៅដើមខែសីហា ដោយមានអ្នកចូលរួមជាង ៦ ០០០នាក់
ទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ (11° Angkor Empire Marathon) នៅទឹកដីអង្គរ នៃខេត្តសៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ដោយមានអ្នកចូលរួមរត់ប្រមាណជាង ៦ ០០០នាក់ លើ៤វិញ្ញាសាប្រកួត រួមមាន៖ វិញ្ញាសា ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។


ព័ត៌មានជាតិ
រដ្ឋបាលឃុំពាក់ស្នែង ស្រុកអង្គរធំ ប្រកាសពីការបញ្ចប់ការដេញថ្លៃគម្រោងសាងសង់លូកាត់ផ្លូវចំនួន ២៥កន្លែង
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការលទ្ធកម្មឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នូវគម្រោងសាងសង់លូកាត់ផ្លូវចំនួន ២៥កន្លែង នៅក្នុងឃុំ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃរដ្ឋបាលខេត្ត អាជ្ញាធរស្រុក គណៈកម្មាធិការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកសារព័ត៌មាន។

