
Siem Reap Provincial Council Urges Early Action to Prevent Floods and Droughts
Siem Reap Provincial Council Urges Early Action to Prevent Floods and Droughts

Siem Reap Provincial Council Urges Early Action to Prevent Floods and Droughts













ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុភាព អនុរដ្ឋលេខាធិការ និងជាអ្នកទទួលបន្ទុកមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ តំណាងខ្ពង់ខ្ពស់ឯកឧត្តម នេត ភត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីពិធី «យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហាន២» ដែលបានរៀបចំឡើងនៅវិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត/ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបប្រមាណជាង ១៩៥០នាក់ ។ ដោយ៖មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ


នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តជីក្រែង ស្រុកជីក្រែង លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីផ្ដល់ ពូជស្រូវ ចំនួន ៥៧៣០០គីឡូក្រាម ជូនគ្រួសាររងគ្រោះចំនួន ៥៧៣គ្រួសារ លើផ្ទៃដីរងការខូចខាតដំណាំស្រូវ និងត្រូវស្តារវិញលើផ្ទៃដី ៧៣៦ហិកតា នៅឃុំអន្លង់សំណរ ឃុំជីក្រែង ឃុំខ្វាវ ឃុំស្ពានត្នោត ឃុំពង្រលើ និងឃុំសង្វើយ។


សូមអញ្ជើញពុកម៉ែបងប្អូន មកទស្សនាកម្សាន្តកម្មវិធីតាំងពិព័រណ៍ហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី០៦ ដល់ទី០៨ ខែវិច្ឆិកា នៅតាមបណ្ដោយដងស្ទឹងសៀមរាប


ប្រជាពលរដ្ឋរងគ្រោះ និងខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ២ ៤០៣គ្រួសារ នៅក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងគ្រាប់ពូជស្រូវពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីជួយស្តារជីវភាព និងការដាំដុះឡើងវិញ ដែលពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពីសំណាក់ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។
