
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយក្រុមហ៊ុន មេរ៌ុ ខមម្យូនីខេសិន ពាក់ព័ន្ធការស្នើសុំរៀបចំកម្មវិធីរត់កម្សាន្ដជាមួយកងភ្លើងពេលរាត្រី និងដាំកូនឈើ ១ពាន់ដើម
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន មេរ៌ុ ខមម្យូនីខេសិន ខេមបូឌា (Meru Communication (Cambodia) Co., Ltd.) លើការស្នើសុំរៀបចំកម្មវិធី “GLOW RUN WONDER LAND-រត់កម្សាន្ដជាមួយកងភ្លើងនាពេលរាត្រី” ចម្ងាយ៣គីឡូម៉ែត្រ ៥គីឡីម៉ែត្រ និងរៀបចំដាំកូនឈើចំនួន ១ ០០០ដើម ដើម្បីគាំទ្រដល់គោលដៅទេសចរណ៍ អភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា។










