ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចទំនាក់ទំនងការទូតទៅកាន់ទំនាក់ទំនងសេដ្ឋកិច្ច សិក្សាពីលទ្ធភាពបើកច្រកសេដ្ឋកិច្ចថ្មីនៅរ៉ូម៉ានី និងតំបន់បាល់កង់
ឯកឧត្តម ទី នីតូ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដំណើរដោយ លោកស្រី ហុង អង្គាបុស្ស លេខាទី១ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី និងតំណាងវិស័យឯកជនកម្ពុជា រួមមានធុរជនមកពី ក្រុមហ៊ុនភិនិចអាហ្គ្រោឯ.ក បានធ្វើទស្សនកិច្ចទំនាក់ទំនងការទូតទៅកាន់ទំនាក់ទំនងសេដ្ឋកិច្ច សិក្សាពីលទ្ធភាពបើកច្រកសេដ្ឋកិច្ចថ្មីនៅរ៉ូម៉ានី និងតំបន់បាល់កង់។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍កម្ពុជា កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យទេសចរណ៍មូស្លីម ដោយផ្ដោតលើការយល់ដឹងអំពី និន្នាការ និងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីម ជូនដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនចំណេះដឹងលើផ្នែកបដិសណ្ឋារកិច្ច និងការគោរពភ្ញៀវ និងត្រូវបានចាត់ទុកថាជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។


ព័ត៌មានជាតិ
អាជ្ញាធរ និងពលរដ្ឋក្នុងស្រុកស្រីស្នំ រួមគ្នារៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅបរិវេណប្រាសាទគោកមន ក្រោយរៀបចំសោភ័ណភាពរួចរាល់
ក្រោយបញ្ចប់កិច្ចខិតខំប្រឹងប្រែងសម្អាតស្មៅ និងសម្អាតផ្លូវចូលប្រាសាទអស់រយៈពេល១៥ថ្ងៃ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋជាច្រើនរូបក្នុងស្រុកស្រីស្នំ បានសហការគ្នារៀបចំពិធីសែនព្រេន និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន នៅឯទីតាំងប្រាសាទគោកមន ដែលមានទីតាំងខាងកើតភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។


ព័ត៌មានជាតិ
មន្ត្រីក្រសួងកិច្ចការនារី៖ កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹម និងអប់រំកូន
ក្នុងកិច្ចប្រជុំស្ដីពីការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់ ក្នុងការរៀបចំកម្មវិធីលើកកម្ពស់ «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» របស់ក្រសួងកិច្ចការនារី ជាមួយគណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេងផល ដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានលើកឡើងថា កម្មវិធីនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូន ព្រមទាំងជំរុញឱ្យបុរសចូលរួមកាន់តែសកម្មក្នុងកិច្ចការគ្រួសារ ការថែទាំកូន និងការចែករំលែកការងារក្នុងផ្ទះ ដើម្បីរួមគ្នាកសាងទំនាក់ទំនងល្អក្នុងគ្រួសារ និងលើកកម្ពស់សមភាពយេនឌ័រ។


ព័ត៌មានជាតិ
យុវជនក្នុងស្រុកចំនួន២ ទទួលបានការបណ្តុះបណ្តាលពីការសរសេរព័ត៌មាន ជំរុញការផ្សព្វផ្សាយពីមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ
យុវជន ២០រូប ក្នុងស្រុកបន្ទាយស្រី និងអង្គរធំ បានទទួលការបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានពីមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលការបណ្តុះបណ្តាលបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមការគាំទ្រពីអង្គការភ្លែន ក្នុងគោលបំណងប្រែក្លាយយុវជនក្នុងសហគមន៍ឱ្យក្លាយទៅជាយុវជនឌីជីថល ជាភ្នាក់ងាររាយការណ៍ព័ត៌មានបម្រើដល់សហគមន៍ដែលខ្លួនរស់នៅ។


ព័ត៌មានជាតិ
អង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ចូលរួមលើកកម្ពស់បរិវត្តកម្ម ដើម្បីរួមគ្នាកសាងសង្គមឌីជីថល និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសហគមន៍
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្ដីការគណៈរដ្ឋមន្រី្ត បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាសន្ទនាក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងរួម គឺជំរុញការចូលរួមលើកកម្ពស់បរិវត្តកម្ម ដើម្បីរួមគ្នាកសាងសង្គមឌីជីថល និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសហគមន៍។


ព័ត៌មានជាតិ
អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្តសៀមរាប
ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរធំ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចែកសៀវភៅស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងធ្វើការបិទចំណាំងផ្លាត ដល់គោយន្តជាច្រើនគ្រឿង។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបន្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ដ្រស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីពង្រឹងការការពារធនធានជលផល និងអភិរក្សពូជត្រីក្នុងរដូវបិទនេសាទ។


ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប ចូលរួមអនុវត្តយុទ្ធនាការ «សម្អាតផ្ទះយើង» ធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃមន្ទីរព័ត៌មានខេត្ត ជាលទ្ធផល «អវិជ្ជមាន»ទាំងអស់។


ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី ឆ្ពោះទៅកាន់ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥
ថ្លែងក្នុងវេទិកាថ្នាក់តំបន់អាស៊ានស្ដីពីការពង្រឹងការបញ្ជ្រាបយេនឌ័រនៅក្នុងវិស័យ ឆ្ពោះទៅកាន់ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់យ៉ាងមុតមាំថា ការសម្រេចបាននូវសមភាពយេនឌ័រ និងការពង្រឹងអំណាចដល់ស្ត្រីនិងក្មេងស្រី គឺជាត្រីវិស័យដ៏សំខាន់មិនអាចខ្វះបានសម្រាប់កសាងសហគមន៍អាស៊ានមួយដែលមានភាពធន់ ចម្រើនលូតលាស់ និងបរិយាប័ន្ន។


ព័ត៌មានជាតិ
ព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នឹងរៀបចំឡើងស្របនឹងព្រឹត្តិការណ៍ “សមរាត្រី” ដើម្បីជំរុញទេសចរណ៍រដូវបៃតង
ព្រឹត្តិការណ៍ជិះកង់កម្សាន្ត និងផ្សងព្រេងក្នុងព្រៃតំបន់អង្គរ នឹងផ្ដល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏អស្ចារ្យ តាមរយៈការជិះកង់កាត់ព្រៃធម្មជាតិ ឆ្លងកាត់កំពែងប្រាសាទបុរាណ ទស្សនាប្រាសាទលាក់ខ្លួនក្នុងព្រៃ និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតង ដែលការរៀបចំនេះមានគោលដៅចម្បងក្នុងការជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងលើកកម្ពស់រូបភាពវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំប្រមូលធាតុចូលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីដោះស្រាយបញ្ហាប្រជាជន និងអភិវឌ្ឍន៍
គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (ICPD)។


ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប វាយតម្លៃខ្ពស់ចំពោះសាលាហ្គោគ្លូប៊ល ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងខេត្តកាន់តែល្អប្រសើរ
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្ស ឆ្នាំសិក្សា ២០២៥-២០២៦ របស់សាលាហ្គោគ្លូប៊ល នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា សមិទ្ធផលទាំងអស់ដែលសាលាទទួលបាននាពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច សង្គម និងការបម្រើសេវាសាធារណៈប្រកបដោយគុណភាព និងស្ដង់ដារសម្រាប់ខេត្តសៀមរាបយើង។

