
ព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នឹងរៀបចំឡើងស្របនឹងព្រឹត្តិការណ៍ “សមរាត្រី” ដើម្បីជំរុញទេសចរណ៍រដូវបៃតង
ព្រឹត្តិការណ៍ជិះកង់កម្សាន្ត និងផ្សងព្រេងក្នុងព្រៃតំបន់អង្គរ នឹងផ្ដល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏អស្ចារ្យ តាមរយៈការជិះកង់កាត់ព្រៃធម្មជាតិ ឆ្លងកាត់កំពែងប្រាសាទបុរាណ ទស្សនាប្រាសាទលាក់ខ្លួនក្នុងព្រៃ និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតង ដែលការរៀបចំនេះមានគោលដៅចម្បងក្នុងការជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងលើកកម្ពស់រូបភាពវិស័យទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងពិភពលោក។










