
មន្ត្រីក្រសួងកិច្ចការនារី៖ កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹម និងអប់រំកូន
ក្នុងកិច្ចប្រជុំស្ដីពីការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់ ក្នុងការរៀបចំកម្មវិធីលើកកម្ពស់ «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» របស់ក្រសួងកិច្ចការនារី ជាមួយគណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេងផល ដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានលើកឡើងថា កម្មវិធីនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូន ព្រមទាំងជំរុញឱ្យបុរសចូលរួមកាន់តែសកម្មក្នុងកិច្ចការគ្រួសារ ការថែទាំកូន និងការចែករំលែកការងារក្នុងផ្ទះ ដើម្បីរួមគ្នាកសាងទំនាក់ទំនងល្អក្នុងគ្រួសារ និងលើកកម្ពស់សមភាពយេនឌ័រ។










