ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បន្តពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងការផ្តល់សេវាជូនសមាជិកនៅតាមមូលដ្ឋាន
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្តសៀមរាប បាននិងកំពុងបន្តជំរុញការងារពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ដើម្បីធានាថា អតីតមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងនិវត្តជនទាំងអស់ទទួលបានអត្ថប្រយោជន៍គាំពារសង្គមបានទាន់ពេលវេលា និងចំគោលដៅ។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកជំនាញស្ប៉ា-សម្រួលសរសៃ ពង្រឹងគុណភាពសេវា និងអភិវឌ្ឍសមត្ថភាពឆ្លើយតបសម័យកាលឌីជីថល
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងអ្នកបម្រើសេវាកម្មស្ប៉ា និងសម្រួលសរសៃ ឱ្យខិតខំពង្រឹងគុណភាពសេវាកម្ម តាមដានការអភិវឌ្ឍសមត្ថភាពជាប្រចាំ និងប្រតិបត្តិការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសម័យកាលឌីជីថល និងតម្រូវការរបស់ភ្ញៀវទេសចរ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ និងសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទតាមដងទន្លេសាប ក្នុងខេត្តសៀមរាប
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយអំពីច្បាប់ និងសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្ត ដើម្បីការពារត្រីមេពូជ និងធានានិរន្តរភាពធនធានជលផល ដែលការចុះផ្សព្វផ្សាយនេះ ធ្វើឡើងនៅវត្ដកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង។


ព័ត៌មានជាតិ
កសិករក្នុងស្រុកអង្គរធំ ៖ ត្រីអណ្ដែង ងាយស្រួលក្នុងការចិញ្ចឹម មានទីផ្សារល្អ និងជួយលើកកម្ពស់ផលិតផលក្នុងស្រុក
ការចិញ្ចឹមត្រីអណ្ដែង គឺជាមុខរបរកសិកម្មមួយដែលចំណាយដើមទុនតិច ប្រើរយៈពេលខ្លីត្រឹមតែ ៣ខែ នឹងអាចរកចំណូលបានខ្ពស់សម្រាប់គ្រួសារ ខណៈត្រីអណ្ដែងជាប្រភេទត្រីងាយស្រួលចិញ្ចឹម ធន់នឹងមជ្ឈដ្ឋានជុំវិញ និងមិនសូវរើសចំណីឡើយ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយនូវការផ្ដល់សេវារដ្ឋបាល យន្តការច្រកចេញចូលតែមួយជូនដល់សិស្សនិស្សិតក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានបន្តចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល ផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងធ្វើការបង្ហាញពីការចូលប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ ជូននិស្សិតនៅសាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ (USEA) ខេត្តសៀមរាប ។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍ ក្រុងសៀមរាប
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញដឹកនាំសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមន្ត្រីរាជការ ចូលរួមជាប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី១១ នៅវត្តព្រះឥន្ធកោសីយ៍ ក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលជូនដល់ញាតកាទាំង៧សន្ដាន និងវីរកងទ័ពយើងដែលបានពាលីដើម្បីបុព្វហេតុជាមាតុភូមិ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរដ្ឋបាលក្រុងស្រុក ជំរុញការបង្កើនភាពបៃតងក្នុងមូលដ្ឋាន ដើម្បីនិរន្តរភាពបរិស្ថានក្នុងសហគមន៍ និងទាក់ទាញទេសចរ
អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ទូទាំងខេត្ត ត្រូវឱ្យយកចិត្តទុកដាក់ជំរុញការបង្កើនភាពបៃតងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានានិរន្តរភាពបរិស្ថានក្នុងសហគមន៍ ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ លោក សុខ ថុល អភិបាលរងខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោកវរសេនីយ៍ត្រី នាង វន ដែលបានទទួលមរណភាពក្នុងពេលបំពេញភារកិច្ចប្រចាំការអន្លង់វែង
នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសព លោកវរសេនីយ៍ត្រី នាង វន បម្រើការងារនៅវរសេនាតូចរថក្រោះលេខ៦៩ យោធភូមិភាគទី៤ មានទីកន្លែងកំណើតភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ដែលបានទទួលមរណភាព នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ នៅគោលដៅប្រចាំការទិសអន្លង់វែង។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តបានចូលរួមគោរពវិញ្ញាណក្ខន្ធសពកងទ័ពលោកវរសេនីយ៍ត្រី នាង វន បម្រើការងារនៅវរសេនាតូចរថក្រោះលេខ៦៩ យោធភូមិភាគទី៤ ដែលទទួលមរណភាពដោយគាំងបេះដូងនៅគោលដៅប្រចាំការទិស អន្លង់វែង
ថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៦


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យរដ្ឋបាលក្រុងស្រុកយកចិត្តទុកខ្ពស់ និងជំរុញការផ្សព្វផ្សាយដល់អាណាព្យាបាល ឱ្យយល់ដឹងអំពីករណីលង់ទឹកក្នុងរដូវវស្សា
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំដល់លោក អភិបាលក្រុង ស្រុកធ្វើការពិនិត្យការងារគ្រោះមហន្តរាយបន្ទាប់ពីទឹកបានស្រក និងត្រូវវាយតម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងដំណាំផ្សេង ពិសេសដំណាំស្រូវ។


ព័ត៌មានជាតិ
វត្តស្វាយរមៀត រៀបចំពិធីអភិសេកព្រះពុទ្ធបដិមាស្ពាន់ បង្ហាញពីសទ្ធាជ្រះថ្លាក្នុងការលើកស្ទួយព្រះពុទ្ធសាសនា
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនជាច្រើនរូប បានរួមគ្នារៀបចំពិធីអភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់មួយអង្គ ដែលជាសទ្ធាជ្រះថ្លារបស់ មហាឧបាសិកា ស៊ិន លំអង ព្រមទាំងកូនចៅ និងក្រុមគ្រួសារ ដើម្បីឧទ្ទិសថ្វាយជាពុទ្ធបូជា និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិន នៃមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់បងប្អូនយោធិនពិការចំនួន ២៧០គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត ផងដែរ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចុះផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ ជូនសិស្សនិស្សិតក្នុងខេត្ត
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប បានចុះផ្សព្វផ្សាយអំពីបែបបទ នីតិវិធីនៃការទទួល និងផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និងបង្ហាញពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ជូនសិស្សនិស្សិតនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សាខាខេត្តសៀមរាប។

