
វត្តស្វាយរមៀត រៀបចំពិធីអភិសេកព្រះពុទ្ធបដិមាស្ពាន់ បង្ហាញពីសទ្ធាជ្រះថ្លាក្នុងការលើកស្ទួយព្រះពុទ្ធសាសនា
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនជាច្រើនរូប បានរួមគ្នារៀបចំពិធីអភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់មួយអង្គ ដែលជាសទ្ធាជ្រះថ្លារបស់ មហាឧបាសិកា ស៊ិន លំអង ព្រមទាំងកូនចៅ និងក្រុមគ្រួសារ ដើម្បីឧទ្ទិសថ្វាយជាពុទ្ធបូជា និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។







