
ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ និងលើកទិសដៅការងារអនុវត្តបន្ត
នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានបើកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តការងារពាក់ព័ន្ធនឹងវិស័យពិការភាព ពិភាក្សាលើបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់ សិទ្ធិសុខុមាលភាព និងការចូលរួមរបស់ជនមានពិការភាពក្នុងសង្គម។







