ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
វីដេអូ៖ លោកស្រី សែត ហាច ប្រធានសហគមន៍កសិកម្ម ស្រុកជីក្រែង ដែលបានទទួលកិត្តិយសជា វីរនារីឆ្នើម ១០០រូប ពីអង្គការ FAO នៅប្រទេសអ៊ីតាលី ដោយក្តីស្រឡាញ់ ការអត់ធ្មត់ និងការតស៊ូគឺតែងតែផ្តល់ផលផ្លូវដ៏ត្រចះត្រចង់
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកសូទ្រនិគម បន្តបើកទ្វារទទួលព្យាបាលជំងឺជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ព្រមទាំងមានសេវារថយន្តសង្គ្រោះបន្ទាន់ (Ambulance) រង់ចាំជួយអន្តរាគមន៍ភ្លាមៗគ្រប់ពេលវេលា
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ នារដូវកាលនេះភ្នំគូលែន កាន់តែមានភាពទាក់ទាញជាមួយ និងទេសភាពព្រៃភ្នំពណ៌បៃតងខៀវស្រងាត់
នារដូវកាលនេះភ្នំគូលែនកាន់តែមានភាពទាក់ទាញជាមួយ និងទេសភាពព្រៃភ្នំពណ៌បៃតងខៀវស្រងាត់អមជាមួយខ្យល់អាកាសដ៏បរិសុទ្ធ និងទេសភាពដ៏ត្រកាលដែលរួមគ្នាបង្កើតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ


មាតិកា
ឱកាសថ្ងៃចុងសប្តាហ៍នេះ ភ្ញៀវទេសចរច្រើនកុះករ បានមកទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅសួនរុក្ខជាតិអង្គរ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានការទាក់ទាញមួយក្នុងខេត្តសៀមរាប ។
សូមបញ្ជាក់ផងដែរថា សួនរុក្ខជាតិអង្គរ មិនត្រឹមតែជាកន្លែងសម្រាប់សម្រាកលំហែកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីកន្លែងអប់រំ និងស្វែងយល់អំពីជីវចម្រុះ រុក្ខជាតិព្រៃឈើចម្រុះប្រភេទ ព្រមទាំងសោភ័ណភាពធម្មជាតិដ៏ស្រស់ត្រកាល ដែលតែងតែទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកឱ្យចូលចិត្តអញ្ជើញមកទស្សនាកម្សាន្តជាប្រចាំ ជាពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានផ្សេងៗ៕


មាតិកា
វីដេអូ៖ ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានភាពស្ងប់ស្ងាត់នៅក្នុងព្រៃជ្រៅ ដែលលាក់បង្កប់នូវសម្រស់ដ៏សាមញ្ញ
ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត សាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំ ដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕


មាតិកា
វីដេអូ សកម្មភាពហាត់សមទូក ត្រៀមអបអរសាទរពិធីដង្ហែប្រទីប និងប្រណាំងទូក នៅវត្តអារញ្ញសាគរ
សកម្មភាពហាត់សមទូក ត្រៀមអបអរសាទរពិធីដង្ហែប្រទីប និងប្រណាំងទូក នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប សម្រាប់ថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ ប្រាសាទមេបុណ្យខាងលិច | Western Mebon Temple
គយគន់ថ្ងៃលិច និងសម្រស់ប្រាសាទមេបុណ្យខាងលិច ក្រោយការជួសជុលរួចរាល់


មាតិកា
វីដេអូ៖ បេក្ខជន កែវ សុខនីតា(ក្រុមស្រប)មកពីសាលាសុវណ្ណភូមិ១៨ ឡើងមកធ្វើការបកស្រាយប្រធានបទ៖«យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម»
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ មន្ត្រីជំនាញសុខាភិបាលខេត្តសៀមរាប បង្ហាញរោគសញ្ញា និងវិធានការនៃការការពារជំងឺផ្ដាសាយធំ Flu A និង Flu B
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖មន្ទីរសាធារណការខេត្តសៀមរាប បន្តការងារជួសជុលផ្លូវថ្នល់ ក្រោយរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ
មន្ទីរសាធារណការខេត្តសៀមរាប បន្តការងារជួសជុលផ្លូវថ្នល់ ក្រោយរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង នៅស្រុកអង្គរជុំ


មាតិកា
ប្រាសាទតាព្រហ្ម គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយ ស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។
ប្រាសាទនេះបង្ហាញពីអច្ឆរិយភាពប្លែកពីគេ តាមរយៈការរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ធម្មជាតិ និងមុខងារយ៉ាងសំខាន់មួយក្នុងសម័យអង្គរ។ ស្ថិតនៅលើផ្លូវវង់តូច តាមទិសដៅផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល ១ គីឡូម៉ែត្រ និងមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីនៅទិសពាយ័ព្យ។ ប្រាសាទនេះ បានទាក់ទាញចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទីតាមរយៈការថែរក្សាគាំពារទុកទម្រង់ដើម ដូចរូបភាពដែលគេបានឃើញកាលពីជាង១០០ឆ្នាំមុន ដោយមានដើមឈើចាស់ធំៗ ដូចជាដើមស្ពង់ និងដើមជ្រៃ ដុះព័ទ្ធរុំស្ទើរតែជាសាច់មួយជាមួយតួប្រាសាទ ដែលបង្កើតបានជាទេសភាពចម្រុះដ៏អស្ចារ្យរវាងធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្រ។
ប្រភព៖អាជ្ញាធរជាតិអប្សរា Apsara National Authority's Post


មាតិកា
វីដេអូ៖ បេក្ខជន នឿន សុខធីតា (ក្រុមស្រប)មកពីសាលាសុវណ្ណភូមិ១៨ ឡើងមកធ្វើការបកស្រាយប្រធានបទ៖«យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម»
ផលិតដោយ: មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
វីដេអូ៖ ដើម្បីចូលរួមចំណែកការពារ និងលើកកម្ពស់សុខភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមការងារមណ្ឌលសុខភាព បាគង បានផ្ដល់ «ការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ» ជូនដល់បងប្អូនស្ត្រី ដែលរស់នៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

