ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
ស្ពៃហាង” ជាប្រភេទដំណាំបន្លែងាយស្រួលដាំដុះ ទាំងរដូវប្រាំង និងរដូវវស្សា មិនសូវរើសដី ឆាប់ប្រមូលផល និងមានតម្រូវការទីផ្សារ
ស្ពៃហាង (ស្ពៃខៀវ) ពិតជាដំណាំបន្លែស្លឹកដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ឆាប់ប្រមូលផល (២៥ទៅ៣០ថ្ងៃ) និងងាយស្រួលដាំដុះ។ វាលូតលាស់បានល្អស្ទើរគ្រប់រដូវកាល និងគ្រប់ស្ថានភាពដី ប្រសិនបើអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។


មាតិកា
រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំកម្មវិធីរាំលេងស្គរដៃ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតង
ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ រដ្ឋបាលស្រុកបន្ទាយស្រី នឹងរៀបចំកម្មវិធីរាំលេងស្គរដៃ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកបន្ទាយស្រី នារដូវកាលបៃតង នៅរង្វង់មូលស្រុកបន្ទាយស្រី ចាប់ពីវេលាម៉ោង ២រសៀល ដល់ ម៉ោង ១០យប់។


មាតិកា
យុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ជំហានទី២ របស់មន្ទីរព័ត៌មានខេត្តសៀមរាបបានផ្លាស់ប្តូរស្មារតីរបស់សិស្សានុសិស្សនៅវិទ្យាល័យ ១០ មករា ១៩៧៩ ឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ និងឆ្លាតវៃ»
យុទ្ធនាការ « និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ » ជំហានទី២ របស់មន្ទីរព័ត៌មានខេត្តសៀមរាបបានផ្លាស់ប្តូរស្មារតីរបស់សិស្សានុសិស្សនៅវិទ្យាល័យ ១០ មករា ១៩៧៩ ឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ និងឆ្លាតវៃ»


មាតិកា
កសិករគំរូ នៅឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចិញ្ចឹមសត្វ និងដាំបន្លែចម្រុះ ៣០មុខជុំវិញផ្ទះ រកចំណូលបាន ១០ម៉ឺនរៀលក្នុងមួយថ្ងៃ
កសិករគំរូ នៅឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចិញ្ចឹមសត្វ និងដាំបន្លែចម្រុះ ៣០មុខជុំវិញផ្ទះ រកចំណូលបាន ១០ម៉ឺនរៀលក្នុងមួយថ្ងៃ


មាតិកា
ជិះរទេះគោទស្សនាកម្សាន្តនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
រីករាយថ្ងៃចុងសប្តាហ៍! ជិះរទេះគោទស្សនាកម្សាន្តនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនត្រឹមតែបានស្វែងយល់ពីទេសភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកអភិរក្សប្រពៃណី និងលើកកម្ពស់ជីវភាពសហគមន៍ផងដែរ


មាតិកា
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីការពារសន្តិសុខសង្គម និងលើកកម្ពស់សេចក្ដីថ្លៃថ្នូរក្នុងសម័យឌីជីថល
យើងកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្តាញសង្គមបានផ្តល់ភាពងាយស្រួលដល់យើងយ៉ាងខ្លាំង ប៉ុន្តែវាក៏បាននាំមកនូវ ហានិភ័យដ៏ធំមួយផងដែរ នោះគឺ «ព័ត៌មានក្លែងក្លាយ» ដូចនេះ មុននឹងយើងជឿ ឬចុចប៊ូតុង Share ទៅកាន់មិត្តភ័ក្តិ គ្រួសារ ឬសហគមន៍ យើងត្រូវតែ «ឈប់បន្តិចសិន!» ដើម្បីផ្ទៀងផ្ទាត់រកប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ , យុវវ័យជាពលរដ្ឋឆ្លាតវៃ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត ចេះគិតគួរត្រិះរិះ និងមិនងាយចាញ់បោកពាក្យចចាមអារ៉ាម ឬព័ត៌មានប្រឌិតឡើយ , យើងត្រូវស្វែងយល់ និងចូលរួមចែករំលែកចំណេះដឹង អំពីសុវត្ថិភាពព័ត៌មាន និងរបៀបបង្ការហានិភ័យឌីជីថលទាំងនេះដល់មនុស្សជុំវិញខ្លួន , យើងត្រូវដឹងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ និងអនុវត្តសិទ្ធិកុមារ និងយុវវ័យ» ការចូលរួមថែរក្សាសន្តិសុខព័ត៌មាន គឺដើម្បីអនាគតដ៏ភ្លឺស្វាងរបស់យើងទាំងអស់គ្នា ។


មាតិកា
ប្រាសាទបន្ទាយស្រី ជាស្នាដៃចម្លាក់ដ៏ល្អឯក និងមានក្បាច់រចនាល្អអស្ចារ្យនៃសិល្បៈខ្មែរ
ប្រាសាទបន្ទាយស្រី គឺជាប្រាសាទបុរាណខ្មែរនាពាក់កណ្តាលសតវត្សទី១០ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ ក្នុងព្រហ្មញ្ញសាសនា។
ប្រាសាទនេះមានទីតាំងស្ថិតក្នុងតំបន់អង្គរ ក្បែរភ្នំដី ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ខាងទិសឦសាននៃក្រុមប្រាសាទសំខាន់ៗ ដែលធ្លាប់ជារាជធានីបុរាណ យសោធរបុរៈ និងអង្គរធំ។ ប្រាសាទបន្ទាយស្រីសាងសង់ឡើងភាគច្រើនអំពីថ្មភក់ពណ៌ផ្កាឈូក (ថ្មភក់ក្រហម) ដែលជាប្រភេទថ្មអំណោយផលដល់ការដាប់ឆ្លាក់ក្បាច់លម្អលើជញ្ជាំងយ៉ាងល្អិតឆ្មារ ដែលយើងនៅតែអាចមើលឃើញយ៉ាងច្បាស់រហូតមកដល់សព្វថ្ងៃ។


មាតិកា
ការយល់ដឹងរបស់សិស្សានុសិស្សវិទ្យាល័យ ១០មករា ១៩៧៩-សៀមរាប ស្តីពី «៣កុំ ១ការពារ» ដែលជារបាំងការពារសង្គមពីព័ត៌មានក្លែងក្លាយ
វិធីសាស្ត្រ «៣កុំ ១ការពារ» រួមមាន៖
*ទី១៖ «កុំទាន់ជឿ» ពោលនៅពេលឃើញព័ត៌មានប្លែក ធ្វើឱ្យរំជើបរំជួល ឬគួរឱ្យភ័យខ្លាច ត្រូវគិតពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់ មុននឹងវាយតម្លៃថាជាការពិត ព្រោះព័ត៌មានទាំងនោះអាចជាការប្រឌិតឡើង ដើម្បីទាក់ទាញការចូលមើល (View)។
*ទី២៖ «កុំទាន់ចែករំលែក» ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥វិនាទី ដើម្បីពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ហើយបើមិនប្រាកដប្រជា មិនត្រូវចែករំលែកបន្តឡើយ។
*ទី៣៖ «កុំប្រហែស» ដោយត្រូវថែរក្សាលេខកូដសម្ងាត់គណនីផ្ទាល់ខ្លួន និងចៀសវាងការចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលគ្មានប្រភពច្បាស់លាស់។
ដោយឡែកពាក្យ «១ការពារ» គឺត្រូវការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋ មានសមត្ថភាពក្នុងការវិភាគ ផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។


មាតិកា
ថ្នាក់ដឹកនាំខេត្តសៀមរាប ចែករំលែករូបមន្តជោគជ័យ៖ សិស្សពូកែត្រូវរៀនបន្ត និងរក្សាភាពខ្ជាប់ខ្ជួន ទើបមិនធ្លាក់ក្នុងអន្លង់បរាជ័យ!
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សិស្សដែលរៀនពូកែមានអត្រាជោគជ័យខ្ពស់ ប្រសិនបើពួកគេអាចរក្សាបាននូវភាពខ្ជាប់ខ្ជួន មិនមានមោទនភាពជ្រុលហួសហេតុ និងចេះបន្តរៀនសូត្រមិនឈប់ឈរ។ ទន្ទឹមនឹងនេះ ក៏មានសិស្សពូកែមួយចំនួនធំបានជួបនឹងបរាជ័យក្នុងជីវិតការងារ ដោយសារតែការធ្វេសប្រហែស ការមើលស្រាលលើការងារ និងការខ្វះសីលធម៌ក្នុងការទំនាក់ទំនង និងការដោះស្រាយបញ្ហា។ លោកថា «គ្មានអ្វីឈ្នះការដែលព្យាយាម ការអត់ធ្មត់ និងការតស៊ូឡើយ» ព្រោះការបរាជ័យក្នុងការសិក្សាមិនមែនជាចំណុចបញ្ចប់នៃជីវិតនោះទេ។


មាតិកា
«បន្ទាយជ័យ៨០២» ជាទីតាំងបាញ់ធ្នូ កំពុងពេញនិយមសម្រាប់អ្នកមកទស្សនាស្រុកប្រាសាទបាគង ខេត្តសៀមរាប
ទីតាំងបាញ់ធ្នូ «បន្ទាយជ័យ៨០២» ស្ថិតក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាទីតាំងបាញ់ធ្នូដំបូងគេក្នុងខេត្តសៀមរាប ដែលមានទាំងធ្នូបុរាណ និងធ្នូសម័យ ដោយអ្នកទេសចរ អាចទៅបាញ់ធ្នូកម្សាន្តបានតាមចំណូលចិត្តរៀងៗខ្លួន ហើយនៅទីនោះក៏មានអាហារដ្ឋានសួនមេអំបៅ ដែលមានមុខម្ហូបឈ្ងុយឆ្ងាញ់ អមនឹងបរិយាកាសធម្មជាតិស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរផងដែរ។ លើសពីការបាញ់ធ្នូ ទេសចរក៏អាចសាកល្បងរៀនធ្វើកុលាលភាជន៍ ជាវត្ថុប្រើប្រាស់របស់ខ្មែរតាំងពីសម័យបុរាណ ធ្វើពីដីឥដ្ឋ និងចម្លាក់ស្បែកគោផងដែរ។


មាតិកា
យុវជននៃវិទ្យាល័យ១០មករា ១៩៧៩-សៀមរាប ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
យុវជននៃវិទ្យាល័យ១០មករា ១៩៧៩-សៀមរាប ប្តេជ្ញារួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ និងនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ


មាតិកា
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ប្ដេជ្ញាចូលរួមសហការ និងផ្សព្វផ្សាយ នូវយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ប្ដេជ្ញាសហការ និងផ្សព្វផ្សាយ ដល់សិស្សានុសិស្សនៅគ្រឹះស្ថានសិក្សាទូទាំងខេត្ត អំពីផលប៉ះពាល់នៃការចែកចាយព័ត៌មានក្លែងក្លាយ ក្នុងយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២


មាតិកា
អាជ្ញាធរខេត្តសៀមរាប ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ទីវ តារារិទ្ធិ រួមជាមួយអ្នកគាំទ្រ ដែលបានជិះកង់នាំយកថវិកាប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប
ចូលរួមអបអរសាទរនៅគោលដៅចុងក្រោយ!
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ Travel with Rith -ធ្វើដំណើរជាមួយរិទ្ធិ រួមជាមួយមន្ទីរពេទ្យកុមារអង្គរ បានរៀបចំព្រឹតិ្តការណ៍ជិះកង់បិទបញ្ចប់បេសកកម្ម ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា (Travel the World by Bicycle)។

