ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
សមិទ្ធផលថ្មី! ផ្លូវបេតុងប្រវែងជាង ១៤ គីឡូម៉ែត្រ លេចរូបរាងឡើងនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ
ផ្លូវបេតុងថ្មីប្រវែងជាង ១៤ គីឡូម៉ែត្រ នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សហការណ៍ជាមួយបណ្ដាដៃគូអភិវឌ្ឍន៍នានា។ សមិទ្ធផលនេះ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ព្រមទាំងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។


មាតិកា
វីដេអូ៖ មណ្ឌលសុខភាពនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានសមត្ថភាពលើសពីកម្រិតមណ្ឌលសុខភាពទូទៅ
ដោយបានបំពាក់ម៉ាស៊ីន Hemogram និងម៉ាស៊ីនពិនិត្យជំងឺទឹកនោមផ្អែម ( A1c ) ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិនិត្យព្យាបាល និងជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកស្រុករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


មាតិកា
វីដេអូ៖ ផ្លូវបេតុងថ្មីក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានស្ថាបនារួចរាល់ក្រោមមូលនិធិឃុំ-សង្កាត់ និងការយកចិត្តទុកដាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។


មាតិកា
វីដេអូ៖ មួយខែអាចរកចំណូលបានជិត ១លានរៀល ពីការលក់ដូងក្រអូប របស់កសិករនៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប
មួយខែអាចរកចំណូលបានជិត ១លានរៀល ពីការលក់ដូងក្រអូប របស់កសិករនៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប


មាតិកា
កម្មវិធី «ពីចម្ការទៅខ្ទះឆា» ផ្ដល់របបអាហារសុវត្ថិភាពដល់កុមារនៅស្រុកអង្គរធំ
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរស្រុកអង្គរធំ និងអង្គការអាគ្រីស៊ុតអន្ដរជាតិ បានរៀបចំកម្មវិធី «ពីចម្ការទៅខ្ទះឆា» នៅឃុំលាងដៃ ធ្វើការចម្អិនអាហារ ដោយបន្លែសហគមន៍ជូនកុមារ ដើម្បីលើកកម្ពស់កសិផលក្នុងស្រុក និងធានារបបអាហារសុវត្ថិភាព។


មាតិកា
វីដេអូ៖ ស្នាដៃដ៏ប៉ិនប្រសប់ របស់សិប្បកម្មក្រឡឹងត្នោត និងឈើសៀមរាប ទទួលបានការគាំទ្រខ្លាំង ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារក្នុងសហគមន៍ និងចូលរួមថែរក្សាវប្បធម៌ខ្មែរបុរាណ
ស្នាដៃដ៏ប៉ិនប្រសប់ របស់សិប្បកម្មក្រឡឹងត្នោត និងឈើសៀមរាប ទទួលបានការគាំទ្រខ្លាំង ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសការងារក្នុងសហគមន៍ និងចូលរួមថែរក្សាវប្បធម៌ខ្មែរបុរាណ


មាតិកា
ប្រាសាទបាគង៖ កំណើតនៃស្ថាបត្យកម្មប្រាសាទភ្នំ និងការបន្តវេននៃជីវិតសហគមន៍អង្គរ
បាគង មានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងសៀមរាប ក្នុងតំបន់រលួស។ ប្រាសាទនេះគឺជាប្រាសាទដែលមានរាងជាសាជីពិតប្រាកដដំបូងគេបង្អស់ដែលបានកសាងឡើងនៅក្នុងចក្រភពខ្មែរ ដោយយកទម្រង់ដែលក្រុមអ្នកស្រាវជ្រាវបានប្រសិទ្ធនាមថា "ប្រាសាទភ្នំ"។ មុនសម័យប្រាសាទបាគង ទម្រង់ស្ថាបត្យកម្មប្រភេទនេះមិនទាន់បានលេចរូបរាងពេញលេញនៅឡើយទេ ហើយសូម្បីតែនៅប្រាសាទអកយំ ដែលស្ថិតនៅលើទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច ក៏ទម្រង់នេះមិនទាន់សម្រេចបានលក្ខណៈសព្វគ្រប់ទាំងស្រុងដែរ។


មាតិកា
វីដេអូ៖ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រៀមទទួលបានផ្លូវថ្មីមួយខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើរ និងលើកម្ពស់សោភ័ណភាពក្រុង។
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រៀមទទួលបានផ្លូវថ្មីមួយខ្សែ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីសម្រួលការធ្វើដំណើរ និងលើកម្ពស់សោភ័ណភាពក្រុង។


មាតិកា
វីដេអូ៖ មន្ត្រីជំនាញផ្នែកជំងឺកុមារនៃមន្ទីរពេទ្យបង្អែកពួក
ណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីជំងឺគ្រុនឈាម


មាតិកា
លោកស្រី ម៉ែន មូលីណា គ្រូបង្រៀននៅស្រុកអង្គរធំ ឆ្លៀតចិញ្ចឹមកណ្ដូបជាមុខរបរបន្ថែម
ដើម្បីបង្កើនប្រាក់ចំណូល ស្របពេលរបរនេះកំពុងមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់


មាតិកា
ពណ៌បៃតងនៃធម្មជាតិ ជាមួយសំណង់ប្រាសាទបុរាណ និងបរិយាកាសស្ងប់ស្ងាត់ ប្រាសាទមេបុណ្យខាងកើតគឺជាគោលដៅទេសចរណ៍ដែលមិនគួររំលង
ប្រាសាទមេបុណ្យខាងកើត ក៏ជាបុរាណស្ថានមួយដែលផ្ដល់ភាពទាក់ទាញដល់ទេសចរដែលបានឆ្លងកាន់ទីតាំងនេះ។ ប្រាសាទនេះ ស្ថិតនៅក្នុងវង់ទស្សនានៃក្រុមប្រាសាទវង់ធំ និងជាសំណង់ដែលសង់លើផ្ទៃដីប្រមាណមួយហិកតាបួនជ្រុង មេបុណ្យខាងកើត ជាអតីតអារាមហិណ្ឌូសាសនា ដែលព្រះរាជាខ្មែរព្រះបាទ រាជេន្ទ្រវរ្ម័ន-ទី២ បានកសាងដើម្បីឧទ្ទិសថ្វាយដល់អទិទេពក្នុងព្រហ្មញ្ញសាសនាសម្រាប់ជាបុណ្យកុសលដល់បុព្វការីជនរបស់ព្រះអង្គ នាគ្រិស្តសករាជ ៩៥២។


មាតិកា
ទិដ្ឋភាពភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងកុះករ មកទស្សនាកម្សាន្ត និងថតរូបភាពអនុស្សាវរីយ៍នៅតំបន់ប្រាសាទអង្គរវត្តនាចុងសប្ដាហ៍
អង្គរវត្ត គឺជាសំណង់ប្រាសាទដ៏ធំមួយស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយជាបូជនីយស្ថានសាសនាធំបំផុតនៅលើពិភពលោក ដែលមានផ្ទៃដីប្រមាណ ១៦២.៦ ហិកតា ដើមឡើយ វាត្រូវបានសាងសង់ជាប្រាសាទសាសនាហិណ្ឌូ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ សម្រាប់អាណាចក្រខ្មែរ ហើយបន្តិចម្តងៗបានបម្លែងទៅជាប្រាសាទពុទ្ធសាសនា នៅចុងសតវត្សទី១២។ ប្រាសាទនេះត្រូវបានសាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ក្នុងរាជធានីយសោធរបុរៈ ដែលជារដ្ឋធានីនៃអាណាចក្រខ្មែរ ដើម្បីធ្វើជាប្រាសាទរដ្ឋ និងជាសុសានបន្ទាប់ពីព្រះអង្គសោយទិវង្គត។ ខុសពីប្រពៃណីសាសនាសៃវៈរបស់ព្រះមហាក្សត្រមុនៗ អង្គរវត្តត្រូវបានឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះស្ថិតនៅកំពូលនៃរចនាបថសិល្បៈស្ថាបត្យកម្មខ្មែរ បែបសម័យបុរាណខ្ពស់។ វាបានក្លាយជានិមិត្តសញ្ញានៃប្រទេសកម្ពុជា ដោយបង្ហាញនៅលើទង់ជាតិ និងជាគោលដៅទេសចរណ៍សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ អង្គរវត្តរួមបញ្ចូលគម្រោងស្ថាបត្យកម្មប្រាសាទខ្មែរ ២ ប្រភេទ គឺ ប្រាសាទភ្នំ និងប្រាសាទមានជួរលំហរ។ វាត្រូវបានរចនាឡើងដើម្បីតំណាងឲ្យភ្នំមេរុ ដែលជាទីលំនៅរបស់ទេវតាតាមទស្សនវិជ្ជាហិណ្ឌូ។


មាតិកា
ទិដ្ឋភាពពុទ្ធបរិស័ទមកពីជិតឆ្ងាយ នាំយកគ្រឿងសក្ការៈបូជា ថ្វាយដល់ព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តព្រះអង្គធំ ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
នេះជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលរៀងរាល់ថ្ងៃសីល នាំគ្នាយកទេយ្យទាន គ្រឿងសក្ការៈបូជាផ្សេងៗ មកថ្វាយព្រះសម្មាសម្ពុទ្ធក្នុងគោលបំណងសុំសេចក្តីសុខសេចក្តីចម្រើន ដែលជំនឿនេះ បានដក់ជាប់ក្នុងចិត្តប្រជាពលរដ្ឋគ្រប់រូប។

