
វីដេអូ៖ ប្លង់ថតរូប ដែលទាក់ទាញនៅខាងក្រោយប្រាសាទបន្ទាយក្ដី
ដើមឈើធំៗខ្ពស់ត្រដែត ដែលផ្តល់ម្លប់ត្រជាក់ និងចាំងស្រមោលលើផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតប្លែកភ្នែកដែលបង្កើតភាពទាក់ទាញនៅខាងក្រោយប្រាសាទបន្ទាយក្ដី

ដើមឈើធំៗខ្ពស់ត្រដែត ដែលផ្តល់ម្លប់ត្រជាក់ និងចាំងស្រមោលលើផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតប្លែកភ្នែកដែលបង្កើតភាពទាក់ទាញនៅខាងក្រោយប្រាសាទបន្ទាយក្ដី













ក្នុងន័យដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា សាលាអន្តរជាតិ International School of Siem Reap នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ប្រចាំឆ្នាំក្នុងគោលបំណងប្រមូល និងកៀរគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។


ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមអម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបជាមួយលោក Laurent WAUQUIEZ ប្រធានសមាគមអន្តរជាតិ នៃតំបន់ប្រើប្រាស់ភាសាបារាំង (AIRF) និងគណៈប្រតិភូ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦


ដើម្បីលើកកម្ពស់វិស័យកីឡាប្រណាំងទូកឱ្យកាន់តែមានភាពទាក់ទាញ និងមានស្ដង់ដារខ្ពស់ គណៈកម្មការរៀបចំការប្រកួតកីឡាប្រណាំងទូកខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើផែនការបច្ចេកទេស កាលវិភាគប្រកួត និងការពង្រឹងវិន័យកីឡាករ សម្រាប់ការប្រកួតទូកទាំង ៣ ប្រភេទ រួមមាន ទូកង ទូកនាគ និងទូកផ្កាចារ។


ឃុំកំពង់ភ្លុក គឺជាឃុំមួយក្នុងចំណោមឃុំទាំង៨ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៣ ភូមិ និងស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប។ ឃុំនេះមានទីតាំងស្ថិតនៅជាប់បឹងទន្លេសាប ដែលជាតំបន់ព្រៃលិចទឹកដ៏មានសក្ដានុពល ដោយប្រជាពលរដ្ឋភាគច្រើនប្រកបរបរនេសាទ និងសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ។ ឃុំកំពង់ភ្លុក គឺជាសហគមន៍ទេសចរណ៍ធម្មជាតិ និងជាភូមិបណ្ដែតទឹកដ៏ល្បីល្បាញ ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យមកទស្សនាផ្ទះបណ្ដែតទឹក ព្រៃលិចទឹក និងជីវចម្រុះជាច្រើនប្រភេទ ជាពិសេសក្នុងរដូវវស្សា។
