
ពិព័រណ៍សប្បុរសធម៌ប្រចាំឆ្នាំ ដើម្បីកៀរគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងពេទ្យកុមារអង្គរ ខេត្តសៀមរាប
ក្នុងន័យដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា សាលាអន្តរជាតិ International School of Siem Reap នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិព័រណ៍សប្បុរសធម៌ប្រចាំឆ្នាំក្នុងគោលបំណងប្រមូល និងកៀរគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។









