
គណៈកម្មការរៀបចំការប្រណាំងទូកខេត្តសៀមរាប ជំរុញឱ្យក្រុមការងារទូកដែលចូលរួមប្រកួត ត្រូវរឹតបន្តឹងវិន័យកីឡាករឱ្យបានម៉ត់ចត់ ដើម្បីលើកកម្ពស់គុណភាពប្រកួត
ដើម្បីលើកកម្ពស់វិស័យកីឡាប្រណាំងទូកឱ្យកាន់តែមានភាពទាក់ទាញ និងមានស្ដង់ដារខ្ពស់ គណៈកម្មការរៀបចំការប្រកួតកីឡាប្រណាំងទូកខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើផែនការបច្ចេកទេស កាលវិភាគប្រកួត និងការពង្រឹងវិន័យកីឡាករ សម្រាប់ការប្រកួតទូកទាំង ៣ ប្រភេទ រួមមាន ទូកង ទូកនាគ និងទូកផ្កាចារ។









