
កសិករក្នុងស្រុកសូទ្រនិគម ចាប់ផ្ដើមការប្រមូលផលស្រូវវស្សា ស្របពេលដែលតម្លៃហាក់កំពុងល្អប្រសើរជាងឆ្នាំមុន
កសិកររស់នៅឃុំតាយ៉ែន ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងចាប់ផ្ដើមប្រមូលផលស្រូវវស្សារបស់ខ្លួនជាបណ្ដើរៗ ដោយក្នុងរដូវកាលនេះ ទោះបីជាទិន្នផលស្រូវទទួលបានក្នុងកម្រិតមធ្យមក៏ដោយ ប៉ុន្តែតម្លៃស្រូវមានភាពល្អប្រសើរជាងឆ្នាំមុន ដែលជាកម្លាំងចិត្ត និងជួយសម្រួលដល់ជីវភាពគ្រួសារកសិករបានមួយកម្រិត។








