
អ្នករត់រ៉ឺម៉កកង់បីក្នុងខេត្តសៀមរាប អំពាវនាវឱ្យភ្ញៀវទេសចរជួយគាំទ្រសេវាកម្មដឹកជញ្ជូន ខណៈតម្លៃរក្សានៅដដែលក្នុងឱកាសបុណ្យអុំទូក
បងប្អូនប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរ និងកង់បីឥណ្ឌាក្នុងខេត្តសៀមរាប បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា សូមជួយគាំទ្រសេវាកម្មដឹកជញ្ជូនរបស់ពួកគាត់ ដើម្បីរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង ខណៈតម្លៃសេវាកម្មត្រូវបានរក្សាទុកនៅដដែល ពុំមានការដំឡើងថ្លៃឡើយក្នុងឱកាសពិធីបុណ្យទាន ជាពិសេសឱកាសបុណ្យអុំទូកខាងមុខនេះ។









