
ក្រុមការងារចម្រុះខេត្តសៀមរាប បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវក្នុងក្រុង ដើម្បីត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
គណៈកម្មាធិការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈខេត្តសៀមរាប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបទន្លេសាប រហូតដល់សង្កាត់ទឹកវិល ដែលប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីក្រុង ដើម្បីត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។








