
វីដេអូ៖របរធ្វើស្គរបុរាណ របស់អ្នកស្រុកអង្គរ ជាប្រភពចំណូលដ៏សំខាន់ក្នុងគ្រួសារ ព្រមទាំងរួមចំណែកលើកស្ទួយវប្បធម៌ជាតិ
របរធ្វើស្គរបុរាណ របស់អ្នកស្រុកអង្គរ ជាប្រភពចំណូលដ៏សំខាន់ក្នុងគ្រួសារ ព្រមទាំងរួមចំណែកលើកស្ទួយវប្បធម៌ជាតិ

របរធ្វើស្គរបុរាណ របស់អ្នកស្រុកអង្គរ ជាប្រភពចំណូលដ៏សំខាន់ក្នុងគ្រួសារ ព្រមទាំងរួមចំណែកលើកស្ទួយវប្បធម៌ជាតិ













គណៈកម្មាធិការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈខេត្តសៀមរាប នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបទន្លេសាប រហូតដល់សង្កាត់ទឹកវិល ដែលប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីក្រុង ដើម្បីត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។


លោកវេជ្ជបណ្ឌិត សូរ សុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសុខាភិបាលថ្មី នៃរដ្ឋបាលខេត្តសៀមរាប ជាផ្លូវការ ដែលពិធីប្រកាសធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធនឹងវិស័យសុខាភិបាលជាច្រើនរូប។


គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានបង្ហាញថា កុមារ និងយុវជន មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ ហើយក្នុងនោះការការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ គឺជាការទទួលខុសត្រូវរួម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយការស្តាប់មតិរបស់កុមារ និងយុវជន នឹងជួយឱ្យអ្នកពាក់ព័ន្ធយល់កាន់តែច្បាស់អំពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគេ ដើម្បីកំណត់វិធានការឆ្លើយតបឱ្យបានសមស្រប។


នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងផែនការសកម្មភាព (ផ.អ ៥) ឆ្នាំ២០២៦ និងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តផែនការសកម្មភាព និងការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់ពីឧបសគ្គនានាក្នុងដំណើរការអនុវត្តការងារ និងរកដំណោះស្រាយដើម្បីកែលម្អប្រសិទ្ធភាពការងារ។
