
វីដេអូ៖ ស្នាមញញឹមរបស់កសិករ ពេលចាប់ផ្តើមប្រមូលផលស្រូវវស្សា ខណៈតម្លៃស្រូវឆ្នាំនេះល្អប្រសើរជាងឆ្នាំមុន
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប













*វាគ្មិន៖ លោក ពិន សុខខន ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្តនៃ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦


ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងខ្លាំងអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាពិសេសទៅលើការស្វែងរកដំណោះស្រាយ និងការរៀបចំទីជម្រកសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ ឬតាមដងផ្លូវសាធារណៈ។ ជាក់ស្តែង នៅខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅមិនរៀបរយចំនួន ១.៧៣៨គ្រួសារ ស្មើនឹង ១.៥៥១ខ្នងផ្ទះ ដែលក្រសួងនិងអាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវ និងចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលទិន្នន័យ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងចំគោលដៅ។


អនុវត្តការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តក្នុងរៀបចំសោភ័ណភាពក្រុង ក៏ដូចជាសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក្នុងក្រុងសៀមរាប ។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់សាលាខេត្តបានចុះកាត់មែកងាប់ៗ មែកឈើដែលបាំងផ្លូវ និងភ្លើងបំភ្លឺសាធារណៈ នៅតាមផ្លូវជាតិលេខ៦ ចាប់ពីសណ្ឋាគារអង្គរអេរ៉ាឆ្ពោះទៅខាងកើត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ការកាត់នេះ ក៏ជាការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់ទីក្រុងផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
