
ក្រុមការងារខេត្តបានចុះកាត់មែកឈើងាប់ និងមែកឈើដែលមួយចំនួន បាំងផ្លូវ និងភ្លើងបំភ្លឺសាធារណៈព្រមទាំងបង្កើនសោភ័ណភាពទីក្រុង
អនុវត្តការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តក្នុងរៀបចំសោភ័ណភាពក្រុង ក៏ដូចជាសណ្តាប់ធ្នាប់តាមដងផ្លូវ ពិសេសសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក្នុងក្រុងសៀមរាប ។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់សាលាខេត្តបានចុះកាត់មែកងាប់ៗ មែកឈើដែលបាំងផ្លូវ និងភ្លើងបំភ្លឺសាធារណៈ នៅតាមផ្លូវជាតិលេខ៦ ចាប់ពីសណ្ឋាគារអង្គរអេរ៉ាឆ្ពោះទៅខាងកើត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ការកាត់នេះ ក៏ជាការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់ទីក្រុងផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration










