
ពុទ្ធបរិស័ទក្នុងខេត្តសៀមរាប រួមគ្នាលើកស្ទួយព្រះពុទ្ធសាសនា តាមរយៈពិធីអភិសេកព្រះដង្ហែកឋិនទាន និងព្រះត្រ័យបិដក ប្រគេន និងតម្កល់នៅវត្តស្រែណូយ
ឯកឧត្តម ស៊ាន សន់ និងមហាឧបាសិកា សឿ សៀម ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាប្រារព្ធពិធីអភិសេកព្រះពុទ្ធបដិមា ដង្ហែអង្គកឋិនទាន និងព្រះត្រ័យបិដក ប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស ព្រមទាំងឧបត្ថម្ភព្រះត្រ័យបិដកសម្រាប់ជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ និងការស្វែងយល់អំពីព្រះធម៌វិន័យក្នុងព្រះពុទ្ធសាសនា នៅវត្តស្រែណូយ ស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។








