
ក្រុមប្រឹក្សាខេត្តសៀមរាប បន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ
នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បន្តចុះស្ដាប់ក្ដីកង្វល់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ សម្រាប់គោលដៅស្រុកស្វាយលើ ដើម្បីជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ស្ដាប់ និងប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋយកមកដោះស្រាយ ក្នុងន័យដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦។









