
ទូក ង «ហនុមានសៀមរាប» គ្រងជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាទូក “ង” ខ្នាតអន្តរជាតិ នៅខេត្តស្វាយរៀង និងរៀបចំពិធីដង្ហែអបអរសាទរយ៉ាងអធិកអធម
នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសង្ឃ អាជ្ញាធរស្រុកសូទ្រនិគម ក្រុមកីឡាករ ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានចូលរួមយ៉ាងសប្បាយរីករាយក្នុងពិធីដង្ហែអបអរសាទរ ទូក “ង” ហនុមានសៀមរាប របស់រដ្ឋបាលខេត្តសៀមរាប ដែលបានដណ្ដើមបានជ័យលាភីលេខ១ ក្នុងការប្រកួតកីឡាខ្នាតអន្តរជាតិទូក “ង” ទូកនាគ និងទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦។









