ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលើការងារព័ត៌មាន និងការងាររបាយការណ៍ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ដែលបានខិតខំក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអនុវត្តអភិបាលកិច្ចល្អ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់យើងឱ្យកាន់តែមានភាពប្រសើរឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយ។


សេចក្ដីជូនដំណឹង
កុំមើល Sunrise តាម Story គេ… មកបង្កើត Story របស់ខ្លួនឯង! អ្នកគឺជាផ្នែកមួយ នៃការផ្សព្វផ្សាយទេសចរណ៍ ទៅកាន់ពិភពលោក 1 Photo ! 1 Post !
"Stop watching the sunrise on someone else’s Story…
Come create your own! ☀️🔥"
Be a part of bringing our tourism to the world!
1 Photo! 1 Post!
🏃 GANZBERG EQUINOX RUN 2026


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
ផ្លូវបេតុងថ្មី ប្រវែងជិត៨០០ម៉ែត្រ នៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងតែស្ថាបនាក្រោមមូលនិធិឃុំ-សង្កាត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល។
ផ្លូវបេតុងថ្មី ប្រវែងជិត៨០០ម៉ែត្រ នៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងតែស្ថាបនាក្រោមមូលនិធិឃុំ-សង្កាត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល។


មាតិកា
វីដេអូ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់គោកចក ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ផ្លូវប្រវែង៨០០ម៉ែត្រ
ជួយសម្រួលដល់ការធ្វើដំណើរ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប


មាតិកា
សមិទ្ធផលថ្មី! ផ្លូវបេតុងប្រវែងជាង ១៤ គីឡូម៉ែត្រ លេចរូបរាងឡើងនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ
ផ្លូវបេតុងថ្មីប្រវែងជាង ១៤ គីឡូម៉ែត្រ នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សហការណ៍ជាមួយបណ្ដាដៃគូអភិវឌ្ឍន៍នានា។ សមិទ្ធផលនេះ ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ព្រមទាំងជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ត្រូវបានបិទផ្សាយជាសាធារណៈ ជាឱកាសចុងក្រោយសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិទាំង៩ នៃសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដែលនេះជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ក្នុងករណីមានកំហុសឆ្គង ដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រឹតមុននឹងចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី៩ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាក្រពើ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យ និងការគំរាមកំហែងក្នុងយុគសម័យឌីជីថល
ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្មនូវការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ ពង្រឹងសេវាហិរញ្ញវត្ថុឌីជីថល និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា បច្ចេកវិទ្យាក៏បាននាំមកនូវហានិភ័យថ្មីៗ ដែលទាមទារឱ្យសាធារណជនទាំងអស់គ្នាបង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នកាន់តែខ្ពស់ផងដែរ។


កម្មវិធីផ្សាយផ្ទាល់
កម្មវិធីយើងធ្វើបាន៖ ការផ្ដល់សេវាគាំពារ ដល់ជនរងគ្រោះដោយអំពើជួញដូរ និងការរំលោភបំពានផ្លូវភេទ
វាគ្មិនចូលរួម៖
• លោកវេជ្ជបណ្ឌិត ពឹង គួង នាយផ្នែករងជំងឺសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្ត
• លោក មឿន សុគុណ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
• លោកស្រី លាន សុភា ប្រធានការិយាល័យសេវាសង្គមកិច្ច នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការគាំទ្រដល់សហគ្រាសធុនតូច និង មធ្យមនៅក្នុងខេត្តសៀមរាប
*វាគ្មិន៖ លោក តុប ធឿន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តសៀមរាប
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ មណ្ឌលសុខភាពនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានសមត្ថភាពលើសពីកម្រិតមណ្ឌលសុខភាពទូទៅ
ដោយបានបំពាក់ម៉ាស៊ីន Hemogram និងម៉ាស៊ីនពិនិត្យជំងឺទឹកនោមផ្អែម ( A1c ) ដើម្បីបង្កើនប្រសិទ្ធភាពសេវាពិនិត្យព្យាបាល និងជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកស្រុករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


មាតិកា
វីដេអូ៖ ផ្លូវបេតុងថ្មីក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានស្ថាបនារួចរាល់ក្រោមមូលនិធិឃុំ-សង្កាត់ និងការយកចិត្តទុកដាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយក្រុមហ៊ុន មេរ៌ុ ខមម្យូនីខេសិន ពាក់ព័ន្ធការស្នើសុំរៀបចំកម្មវិធីរត់កម្សាន្ដជាមួយកងភ្លើងពេលរាត្រី និងដាំកូនឈើ ១ពាន់ដើម
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន មេរ៌ុ ខមម្យូនីខេសិន ខេមបូឌា (Meru Communication (Cambodia) Co., Ltd.) លើការស្នើសុំរៀបចំកម្មវិធី “GLOW RUN WONDER LAND-រត់កម្សាន្ដជាមួយកងភ្លើងនាពេលរាត្រី” ចម្ងាយ៣គីឡូម៉ែត្រ ៥គីឡីម៉ែត្រ និងរៀបចំដាំកូនឈើចំនួន ១ ០០០ដើម ដើម្បីគាំទ្រដល់គោលដៅទេសចរណ៍ អភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជា។

