ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចុះបញ្ជីកំណើត និងអត្រានុកូលដ្ឋាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិទ្ធិ និងកិច្ចការពារកុមារ
ការងារសេវាសង្គម និងការចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន (CRVS) ពិតជាមានទំនាក់ទំនងដោយផ្ទាល់ជាមួយជីវភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែការចុះបញ្ជីកំណើត និងឯកសារអត្រានុកូលដ្ឋាន មិនមែនគ្រាន់តែជាការងាររដ្ឋបាលទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់ការទទួលស្គាល់អត្តសញ្ញាណ សិទ្ធិ ការអប់រំ ការការពារ និងការទទួលបានសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងក្រុមងាយរងគ្រោះ។


មាតិកា
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចូលរួមអបអរសាទរ ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងក្រោមពាក្យស្លោក “ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជីវិត”
សារៈសំខាន់នៃយុទ្ធនាការពណ៌ទឹកក្រូច គឺជាពណ៌តំណាងផ្លូវការ នៃទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ដែលជានិមិត្តរូបនៃតួនាទីស្នូលរបស់សុវត្ថិភាពអ្នកជំងឺ ក្នុងការជំរុញការគ្របដណ្ដប់សុខភាពជាសកល។ ការបំភ្លឺភ្លើងពណ៌ទឹកក្រូចនៅលើអគារនានានៃមន្ទីរពេទ្យ គឺជាសញ្ញាសម្គាល់ជាក់ស្ដែងនៃការប្ដេជ្ញាចិត្តរួម និងសាមគ្គីភាព ក៏ដូចជាការរំលឹកដាស់តឿនថា ការថែទាំប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់សុខភាពមនុស្សគ្រប់រូប៕


ព័ត៌មានជាតិ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានទូលំទូលាយ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានណែនាំ និងជំរុញដល់មន្ត្រីពាក់ព័ន្ធ ឱ្យបង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីពេលវេលា ទីកន្លែង ឯកសារចាំបាច់ និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ធានាថាពួកគាត់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញដំណើរការបោះឆ្នោត។


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការតម្រង់ទិសសិស្សឱ្យសិក្សាជំនាញដែលមានតម្រូវការទីផ្សារ
ផ្សាយផ្ទាល់៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទ៖ ការតម្រង់ទិសសិស្សឱ្យសិក្សាជំនាញដែលមានតម្រូវការទីផ្សារ
*វាគ្មិន៖ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
វីដេអូ៖ប្រជាពលរដ្ឋក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បង្ហាញក្ដីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលបង្គោលភ្លើងសូឡាជាង ៤០០ដើម ដែលបានជួយសម្រួលដល់ការធ្វើដំណើរនាពេលរាត្រី
ប្រជាពលរដ្ឋក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បង្ហាញក្ដីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលបង្គោលភ្លើងសូឡាជាង ៤០០ដើម ដែលបានជួយសម្រួលដល់ការធ្វើដំណើរនាពេលរាត្រី


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ចុះបណ្តុះបណ្តាលពីការរៀបចំផែនការ និងថវិកា លើការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានតាមឃុំសង្កាត់ ក្រុងស្រុកក្នុងខេត្ត
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះវគ្គបណ្តុះបណ្តាលពីការរៀបចំផែនការ និងថវិកាលើកការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានដល់មន្ត្រីពាក់ព័ន្ធក្នុងឃុំត្បែង សង្កាត់សាលាកំរើក រដ្ឋបាលស្រុកបន្ទាយស្រី និងរដ្ឋបាលក្រុងសៀមរាប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។


ព័ត៌មានជាតិ
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចទំនាក់ទំនងការទូតទៅកាន់ទំនាក់ទំនងសេដ្ឋកិច្ច សិក្សាពីលទ្ធភាពបើកច្រកសេដ្ឋកិច្ចថ្មីនៅរ៉ូម៉ានី និងតំបន់បាល់កង់
ឯកឧត្តម ទី នីតូ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដំណើរដោយ លោកស្រី ហុង អង្គាបុស្ស លេខាទី១ នៃស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសរ៉ូម៉ានី និងតំណាងវិស័យឯកជនកម្ពុជា រួមមានធុរជនមកពី ក្រុមហ៊ុនភិនិចអាហ្គ្រោឯ.ក បានធ្វើទស្សនកិច្ចទំនាក់ទំនងការទូតទៅកាន់ទំនាក់ទំនងសេដ្ឋកិច្ច សិក្សាពីលទ្ធភាពបើកច្រកសេដ្ឋកិច្ចថ្មីនៅរ៉ូម៉ានី និងតំបន់បាល់កង់។


មាតិកា
វីដេអូ៖ ប្រជាពលរដ្ឋពេញចិត្តចំពោះការព្យាបាលប្រកបដោយប្រសិទ្ធភាពរបស់មន្រ្តីសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ពួក ខេត្តសៀមរាប
បច្ចុប្បន្ននេះ វិស័យសុខាភិបាលក្នុងបន្ទីរពេទ្យបង្អែកពួក ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប បាននិងកំពុងមានការរីកចម្រើនជាលំដាប់ ដែលបានធ្វើឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្តក្នុងការមកទទួលសេវាសុខាភិបាលនៅទីនេះ ខណៈមន្ទីរពេទ្យបង្អែកនេះ មានសេវាថែទាំទារក ដែលជាការចូលរួមគាំទ្រពីមន្ទីរពេទ្យកុមារអង្គរថែមទៀតផង។


ព័ត៌មានជាតិ
ក្រសួងទេសចរណ៍កម្ពុជា កំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យទេសចរណ៍មូស្លីម ដោយផ្ដោតលើការយល់ដឹងអំពី និន្នាការ និងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីម ជូនដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនចំណេះដឹងលើផ្នែកបដិសណ្ឋារកិច្ច និងការគោរពភ្ញៀវ និងត្រូវបានចាត់ទុកថាជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្ម និងឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។


ព័ត៌មានជាតិ
អាជ្ញាធរ និងពលរដ្ឋក្នុងស្រុកស្រីស្នំ រួមគ្នារៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅបរិវេណប្រាសាទគោកមន ក្រោយរៀបចំសោភ័ណភាពរួចរាល់
ក្រោយបញ្ចប់កិច្ចខិតខំប្រឹងប្រែងសម្អាតស្មៅ និងសម្អាតផ្លូវចូលប្រាសាទអស់រយៈពេល១៥ថ្ងៃ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋជាច្រើនរូបក្នុងស្រុកស្រីស្នំ បានសហការគ្នារៀបចំពិធីសែនព្រេន និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន នៅឯទីតាំងប្រាសាទគោកមន ដែលមានទីតាំងខាងកើតភូមិអំពៅដៀប ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។


កម្មវិធីផ្សាយផ្ទាល់
កម្មវិធីយើងធ្វើបាន ៖ តួនាទីរបស់ស្ត្រីក្នុងការបង្កើតអាជីវកម្ម និង បញ្ហាប្រឈម
វាគ្មិនចូលរួម ៖
-លោកជំទាវ វេជ្ជបណ្ឌិត សុខ សាខា អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប
-លោកស្រី ឈាង បូរ៉ានី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខាខេត្តសៀមរាប
ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦


ព័ត៌មានជាតិ
មន្ត្រីក្រសួងកិច្ចការនារី៖ កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹម និងអប់រំកូន
ក្នុងកិច្ចប្រជុំស្ដីពីការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់ ក្នុងការរៀបចំកម្មវិធីលើកកម្ពស់ «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» របស់ក្រសួងកិច្ចការនារី ជាមួយគណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេងផល ដាវីន អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានលើកឡើងថា កម្មវិធីនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូន ព្រមទាំងជំរុញឱ្យបុរសចូលរួមកាន់តែសកម្មក្នុងកិច្ចការគ្រួសារ ការថែទាំកូន និងការចែករំលែកការងារក្នុងផ្ទះ ដើម្បីរួមគ្នាកសាងទំនាក់ទំនងល្អក្នុងគ្រួសារ និងលើកកម្ពស់សមភាពយេនឌ័រ។

