ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ
ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគត ជាពិសេសគឺក្នុងពេលដែលកម្ពុជាបន្តបោះជំហានឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។


ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមនឹងវិស័យឯកជន ចូលរួមបំផុសចលនាកីឡាមហាជន ដើម្បីសុខភាព និងលើកកម្ពស់សាមគ្គីភាព
អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងវិស័យឯកជនទាំងអស់ ឱ្យចូលរួមបំផុសចលនាកីឡានៅទូទាំងខេត្តឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងជួយឱ្យមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋមានកាយសម្បទារឹងមាំ ជៀសឆ្ងាយពីជំងឺ និងគ្រឿងញៀន ជាពិសេសជួយពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហការការងារតាមរយៈសកម្មភាពកីឡារួមគ្នាផងដែរ។


ព័ត៌មានជាតិ
ប្រធានក្រុមការងារចុះជួយក្រុងរុនតាឯកតេជោសែន នាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់វត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងលោកជំទាវ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បាននាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យបួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន៣ ក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន រួមមានវត្តចៅស្រីវិបុលកេរ្តិ៍ វត្តកោះកែវមុន្នីរង្សី និងវត្តព្រះខ័ណសែនជ័យ។


មាតិកា
អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ នៅក្នុងខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប
អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសហគមន៍ នៅក្នុងខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ដ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចសរុបចំនួន១៨៣ អង្គ/នាក់។


មាតិកា
«ស្មារតីកីឡារបស់ក្រុម FC VEHHA៖ ទោះបីជាខកខានឱកាសលើកពានក៏ដោយ ក៏មានមោទនភាពនឹងលទ្ធផល ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម ប្រាក់ សោភ័ណ ដែលបានបង្កើតកម្មវិធីនេះឡើង។ ឆ្នាំក្រោយ ពួកគាត់នឹងពង្រឹងសមត្ថភាពដើម្បីដណ្តើមយកជ័យលាភីលេខ ១!»
សូមជម្រាបថា ក្រុម FC VEHHA ទទួលបាន ចំណាត់ថ្នាក់លេខ២ ក្នុងការ ប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ដែលមានក្រុមកីឡាសរុបចំនួន ២៨ក្រុម មកពីទូទាំងខេត្តសៀមរាប។


មាតិកា
ម្ចាស់ជើងឯកការប្រកួតបាល់ទាត់ពានរង្វាន់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ក្រុមយុវជនសន្តិភាព ២៩ធ្នូ ក្រុងសៀមរាប បង្ហាញអារម្មណ៍សប្បាយរីករាយ និងអរគុណឯកឧត្តម ប្រាក់ សោភ័ណ ដែលបានបង្កើតកម្មវិធីនេះឡើង
ពានរង្វាន់មហាជន ខេត្តសៀមរាប ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយស.ស.យ.ក ខេត្តសៀមរាប ក្នុងគោលដៅដើម្បីលើកកម្ពស់វិស័យកីឡា ពិសេសជំរុញចរន្តសេដ្ឋកិច្ចខេត្ត ក្នុងរដូវកាលបៃតង។
«ព្រឹត្តិការណ៍នេះក៏លើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការបង្កើតកម្មវិធីទាក់ទាញថ្មីៗសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមសេដ្ឋកិច្ចសកល ដោយបង្ហាញថាខេត្តសៀមរាប មានអ្វីលើសពីប្រាសាទ»។


មាតិកា
ស្មារតីយុវជនឌីជីថលឆ្លាតវៃ ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ
យុវវ័យទាំងអស់ ត្រូវរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា«ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ ដែលមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាព វឹកវរនៅក្នុងគ្រួសារ និងសហគមន៍របស់យើងទៀតផង ។


ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយផ្នែកសុខាភិបាលពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ
កាលពីនារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសាកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់រដ្ឋបាលខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់វិស័យសុខាភិបាលនៅក្នុងខេត្ដ ក្រោមវត្តមានទទួលរបស់ លោក យុន លីនណេ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប។


មាតិកា
ខ្លោងទ្វារដីឆ្នាំងបង្ហាញសម្រស់ដ៏ស្រស់ត្រកាលនារដូវកាលបៃតងនេះ!
ខ្លោងទ្វារដីឆ្នាំង ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ របស់ក្រុងអង្គរធំ ស្ថិតនៅទិសខាងជើង។ ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ខ្លោងទ្វារនេះ មិនភ្លេចឡើយចុះផ្តិតយករូបភាពដ៏ស្រស់ស្អាត ដោយសារទីនេះ មានទេសភាពស្រស់ស្អាត កំពូលមុខព្រហ្មទាំង៤ញញឹមស្វាគមន៍ រួមនឹងដើមឈើតូចធំ ផ្សារភ្ជាប់ និងរុក្ខជាតិចម្រុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញគ្រប់រដូវកាល។


មាតិកា
ទស្សនារូបភាពស្អាតៗ និងបរិយាកាសស្រស់ស្រាយពីរដូវកាលបៃតងនៅ «ក្លោងទ្វារដីឆ្នាំង»
ក្លោងទ្វារដីឆ្នាំង ឬខ្លោងទ្វារខាងជើង នៃក្រុងអង្គរធំត្រូវបានគេប្រើប្រាស់សម្រាប់ក្រុមបព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសូមសេចក្តីប្រទានទោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណរាជធានី ដើម្បីនាំយកពួកគេទៅអប់រំសារជាថ្មីឡើងវិញ។
ប្រពៃណីបែបនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន ដោយព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិស្នើសុំឱ្យរាជរដ្ឋាភិបាលនិងតុលាការលើកលែងទោសចំពោះអ្នកមានទោសស្រាលធ្ងន់ ដែលជាប់ឃុំឃាំង ដើម្បីទទួលបាននូវការសម្រាលទោសជាបន្តបន្ទាប់ រហូតត្រូវបានគេដោះលែងឱ្យមានសេរីភាព អាស្រ័យទៅតាមប្រភេទនៃទោសកំហុសរបស់ពួកគេម្នាក់ៗ។
ខ្លោងទ្វារនេះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារដីឆ្នាំង ព្រោះអ្នកស្រុកសម័យក្រោយយល់ថានៅមុំបរិវេណខ្លោងទ្វារនេះសម្បូរទៅដោយដីឥដ្ឋសម្រាប់យកមកធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដូចជា ចាន ឆ្នាំង និងក្អមជាដើម។
ប្រភព៖មន្ទីរទេសចរណ៍ខេត្តសៀមរាប


មាតិកា
ការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ទាមទារឱ្យយុវជនសម័យឌីជីថល បង្កើនការប្រុងប្រយ័ត្ន និងមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មានដើម មុននឹងជឿ ឬចែករំលែកបន្ត។
យើងកំពុងរស់នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្តាញសង្គមបានផ្តល់ភាពងាយស្រួលដល់យើងយ៉ាងខ្លាំង ប៉ុន្តែវាក៏បាននាំមកនូវ ហានិភ័យដ៏ធំមួយផងដែរ នោះគឺ «ព័ត៌មានក្លែងក្លាយ» ដូចនេះ មុននឹងយើងជឿ ឬចុចប៊ូតុង Share ទៅកាន់មិត្តភ័ក្តិ គ្រួសារ ឬសហគមន៍ យើងត្រូវតែ «ឈប់បន្តិចសិន!» ដើម្បីផ្ទៀងផ្ទាត់រកប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់ , យុវវ័យជាពលរដ្ឋឆ្លាតវៃ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត ចេះគិតគួរត្រិះរិះ និងមិនងាយចាញ់បោកពាក្យចចាមអារ៉ាម ឬព័ត៌មានប្រឌិតឡើយ , យើងត្រូវស្វែងយល់ និងចូលរួមចែករំលែកចំណេះដឹង អំពីសុវត្ថិភាពព័ត៌មាន និងរបៀបបង្ការហានិភ័យឌីជីថលទាំងនេះដល់មនុស្សជុំវិញខ្លួន , យើងត្រូវដឹងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ និងអនុវត្តសិទ្ធិកុមារ និងយុវវ័យ» ការចូលរួមថែរក្សាសន្តិសុខព័ត៌មាន គឺដើម្បីអនាគតដ៏ភ្លឺស្វាងរបស់យើងទាំងអស់គ្នា ។


ព័ត៌មានជាតិ
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ ធ្វើឡើងនៅដើមខែសីហា ដោយមានអ្នកចូលរួមជាង ៦ ០០០នាក់
ទិវារត់ប្រណាំងម៉ារ៉ាតុនអន្ដរជាតិចក្រភពអង្គរលើកទី១១ (11° Angkor Empire Marathon) នៅទឹកដីអង្គរ នៃខេត្តសៀមរាប នឹងរៀបចំឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ដោយមានអ្នកចូលរួមរត់ប្រមាណជាង ៦ ០០០នាក់ លើ៤វិញ្ញាសាប្រកួត រួមមាន៖ វិញ្ញាសា ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។

