
ទិដ្ឋភាពខ្លះៗនៃកម្មវិធីជិះកង់អបអរសាទរព្រឹតិ្តការណ៍សមរាត្រី នៅខាងមុខប្រាសាទអង្គរវត្ត
នាព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្មវិធីជិះកង់អបអរសាទរព្រឹតិ្តការណ៍សមរាត្រី នៅខាងមុខប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់ជាមួយទេសចរណ៍» បានចាប់ផ្ដើមហើយ។ ជិះកង់កម្សាន្តកាត់ទេសភាពដ៏ស្រស់ស្អាតនៃតំបន់អង្គរទស្សនាបាតុភូតសមរាត្រីអង្គរដ៏អស្ចារ្យនៃថ្ងៃសមរាត្រី និងផ្តិតយករូបភាពអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ខណៈពេលដែលទស្សនាសម្រស់ដ៏ស្រស់ស្អាតនៃខេត្តសៀមរាប។នៅព្រៃអង្គរ ដោយជួបជុំនៅបរិវេណមុខប្រាសាទអង្គរវត្ត។









