ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

មាតិកា
វីដេអូ៖ ភ្ញៀវបរទេស កោតសរសើរចំពោះព្រឹត្តិការណ៍សមរាត្រីដ៏អស្ចារ្យ ព្រមទាំងស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋ និងតម្លៃសេវាកម្មសមរម្យនៅកម្ពុជា ដែលជាទីកន្លែងដ៏សក្ដិសមបំផុតសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត
American Missionary truly admired by the unforgettable Equinox, warm smiles and affordable service calling it a must visit destination.


ព័ត៌មានជាតិ
អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីសម្របសម្រួលវិវាទរបស់ប្រជាពលរដ្ឋ
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីមានមូលដ្ឋានចំណេះដឹងគ្រប់គ្រាន់ក្នុងការដោះស្រាយ សម្របសម្រួល ផ្សះផ្សាវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។


ព័ត៌មានជាតិ
ពលរដ្ឋបង្ហាញក្ដីរំភើប និងសប្បាយរីករាយក្នុងការចូលរួម «មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រី» ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សៀមរាប
មហាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំមួយក្រោមឈ្មោះ «រត់ទៅទស្សនាសមរាត្រី» បានប្រព្រឹត្តទៅដោយទទួលបានការគាំទ្រយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់គឺ ដើម្បីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ដ៏សម្បូរបែបនៃខេត្តសៀមរាបឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។


មាតិកា
វីដេអូ៖ បងប្អូនប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបដែលបានចូលរួម ក្នុងព្រឹត្តិការណ៍«EQUINOX ANGKOR RUN រត់ដើម្បីទេសចរណ៍»
ដែលធ្វើឱ្យខេត្តសៀមរាបកាន់តែទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន
ផលិតដោយ ៖មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ
ឯកសារក្បាលដីក្នុងភូមិទាំង២ នៃឃុំស្លែងស្ពាន ស្រុកស្រីស្នំ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ឬស្នើសុំកែតម្រូវ
ឯកសារវិនិច្ឆ័យដីធ្លីចំនួន ២ ០០១ ក្បាលដី ក្នុងភូមិច្រនៀង និងភូមិព្រះខ្សែត ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ រួមនឹងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំកែតម្រូវ ក្នុងពិនិត្យឃើញមានកំហុសឆ្គង ដែលការបិទផ្សាយនេះជាឱកាសចុងក្រោយដែលអាចកែតម្រូវ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តក្តីសុវណ្ណគីរីកេសរត្រោះ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមក្នុងកម្មវិធីបើកដំណើរការជាផ្លូវការគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
នៅសាលសន្និសីទ ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។


មាតិកា
វីដេអូ៖ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍ សមរាត្រីអង្គរ!
នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ នេះ


មាតិកា
វីដេអូ៖ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ សមរាត្រី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍ សមរាត្រី នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦


កម្មវិធីផ្សាយផ្ទាល់
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦


មាតិកា
ភ្ញៀវទេសចរជាច្រើនកុះករបានមកទស្សនានៅអង្គរវត្ត ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ «សមរាត្រី»នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ទោះបីជាអាកាសធាតុមិនអំណោយផល ធ្វើឱ្យមិនទាន់ឃើញព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ ក៏បរិយាកាសទូទៅនៅតែមានភាពសប្បាយរីករាយ។
ភ្ញៀវទេសចរជាច្រើនកុះករបានមកទស្សនានៅអង្គរវត្ត ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ «សមរាត្រី»នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ទោះបីជាអាកាសធាតុមិនអំណោយផល ធ្វើឱ្យមិនទាន់ឃើញព្រះអាទិត្យរះចំកំពូលប្រាសាទក៏ដោយ ក៏បរិយាកាសទូទៅនៅតែមានភាពសប្បាយរីករាយ។
ព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី២៣ ខែកញ្ញា ដែលជាឱកាសសម្រាប់ភ្ញៀវទេសចរបន្តរង់ចាំទស្សនាបន្តទៀត។


មាតិកា
ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN» មានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់
ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN រត់ដើម្បីទេសចរណ៍» នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺដើម្បីទស្សនា «សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរត់ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់ពិភពលោក។


ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ យុទ្ធនាការ «មនុស្សម្នាក់ រូបថតមួយសន្លឹក» នឹងក្លាយជាកម្លាំងចលករជំរុញវិស័យទេសចរណ៍កម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ យុវជន កីឡាករ កីឡាការិនី និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ សូមចូលរួមធ្វើជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈយុទ្ធនាការ «មនុស្សម្នាក់ រូបថតមួយសន្លឹក» ដើម្បីទេសចរណ៍កម្ពុជាយើង។


មាតិកា
ប្រាសាទសួរព្រ័ត ឬប្រាសាទនាង ១២ គឺជាប្រាសាទមួយដែលស្ថិតនៅទល់មុខប្រាសាទព្រះលានជល់ដំរី ហាក់បង្ហាញសម្រស់ដ៏ស្រស់ត្រកាលនៅក្នុងរដូវកាលបៃតងនេះ
ប្រាសាទសួរព្រ័ត្រ ជាទីតម្កល់ទេពទាំង១២ សម្រាប់ការគោរពបូជាទេពដ៏ពិសេស និងតំណាងនគរទាំង១២ ដែលចំណុះ ឱ្យចក្រភពខ្មែរ។ ប្រាសាទសួរព្រ័ត្រ ត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ ឬដើម១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅខាងមុខព្រះបរមរាជវាំង។

