
ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN» មានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់
ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN រត់ដើម្បីទេសចរណ៍» នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺដើម្បីទស្សនា «សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរត់ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់ពិភពលោក។









