ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សិល្បៈនិងវប្បធម៌
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពុទ្ធាភិសេក «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ឬរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ បំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ និងបួងសួងសុំសេចក្ដីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរ ដោយពិធិនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកវ៉ារិន ត្រូវបានលើកយកមកដោះស្រាយក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន
នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ដឹកនាំដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធានក្រុមការងារ បានដឹកនាំរៀបចំវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋាន តាមរយៈការទទួលស្ដាប់ពីការលើកឡើងពីក្ដៅកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ។


សកម្មភាពអាជ្ញាធរ
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
ព្រះសង្ឃ និងសប្បុរសជនក្នុងស្រុកសូទ្រនិគម នាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលសកម្មភាពសប្បុរសធម៌នេះ ដឹកនាំដោយផ្ទាល់ពីសំណាក់ ព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន, វត្តបន្ទាយក្បាលចិន និងវត្តឈូកត្រសាលរស្មីមានជ័យ រួមនឹងសប្បុរសជនជាច្រើនរូបទៀត។ ក្នុងឱកាសនោះ ព្រះគ្រូ ពៅ ផល្លី ចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ មានថេរដីកាថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។ ជាការឆ្លើយតប តំណាងបញ្ជាការដ្ឋានកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ បានសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ពគ្រប់ពេលវេលា។ ជំនួយឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងទ័ពជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី។ សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធ មី ត្រីខ ត្រីឆ្អើរ ត្រីងៀតនិងគ្រឿងទេស,ព្រមទាំងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកសូទ្រនិគម ខេត្តសៀមរាប៕ អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា កែសម្រួល៖ លោក អ៊ុន ណារាជ្យ


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីមន្ទីរអង្គភាព និងសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ខួបលើកទី ១៦៣
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញទទួលអំណោយជាថវិកាពីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក វិស័យឯកជន និងសប្បុរសជន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ៨ ឧសភា ១៨៦៣ - ៨ ឧសភា ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លៃអំណរគុណចំពោះសន្តានចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការជួយគាំទ្រក្នុងបុព្វហេតុការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសគ្រួសារភៀសសឹកកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា ការចូលរួមបរិច្ចាគជាថវិកា ស្បៀងអាហារ និងសម្ភារផ្សេងៗ របស់សប្បុរសជនទាំងអស់ ជាប្រពៃណី និងវប្បធម៌នៃការចែករំលែកដ៏ប្រសើរថ្លៃថ្លារបស់ប្រជាជាតិយើង ក្នុងការលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះស្របតាមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ថវិកាដែលសប្បុរសជនបានបរិច្ចាគនេះ នឹងក្លាយទៅជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់សម្រាប់ជួយដល់គ្រួសារមួយដែលកំពុងជួបការលំបាក។ លើសពីនេះទៅទៀត វាក៏ក្លាយទៅជាកម្លាំងចិត្តមួយសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្ដីសង្ឃឹមមួយសម្រាប់គ្រួសារភៀសសឹក ជាការលួងលោម និងលើកទឹកចិត្ត សម្រាប់គ្រួសារយុទ្ធជនពលី ឬយុទ្ធជនរងរបួស និងជាសារដ៏កក់ក្ដៅមួយ ប្រាប់ពួកគាត់ថាពួកគាត់មិនត្រូវបានបំភ្លេចចោលឡើយ។ សប្បុរសជនមិនមែនជាអ្នកដែលនៅឆ្ងាយពីប្រតិបត្តិការមនុស្សធម៌ទេ សប្បុរសជន គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌នេះ ហើយជាកម្លាំងពិតនៅពីក្រោយជំនួយដែលទៅដល់ដៃអ្នករងគ្រោះ។ បើតាមរបាយការណ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបង្ហាញថា រយៈពេល១២ខែ ឆ្នាំ២០២៥ សាខាបានបំពេញសកម្មភាពមនុស្សធម៌ដោយចែកអំណោយជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះសរុបបានចំនួន ៧ ៤៤៧គ្រួសារ ៦វត្ត និងផ្ទះមនុស្សធម៌ចំនួន ៤ខ្នង។ ក្នុងនោះធនធានកាកបាទក្រហមកម្ពុជា ៣ ០៥០គ្រួសារ, សាខាខេត្ត ៣ ១៣៩គ្រួសារ ផ្ទះមនុស្សធម៌ ៤ខ្នង ៥វត្ត, អនុសាខា ៣៤៦គ្រួសារ ១វត្ត និងសប្បុរសជន ៩១៥គ្រួសារ។ សម្រាប់ក្នុងខែមេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្ដល់សេវាកម្មមនុស្សធម៌ជូនអ្នកទទួលផលដោយផ្ទាល់បានចំនួន ២៩គ្រួសារ និងប្រយោលស្មើនឹង ១០៥នាក់ ក្នុងនោះធនធានសាខា ១៤គ្រួសារ និងអនុសាខា ១៥គ្រួសារ។ សូមជម្រាបថា សប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តាមរយៈក្រុមការងារបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធី រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬអាចបរិច្ចាគតាមរយៈគណនីធនាគារ ABA កាណាឌីយ៉ា និងធនាគារវឌ្ឍនៈ របស់សាខាគណនីឈ្មោះ CAMBODIAN RED CROSS SR៕


សិល្បៈនិងវប្បធម៌
ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមដង្ហែបុណ្យមាឃបូជា ដែលរៀបចំដោយវត្តដំណាក់សហការជាមួយរដ្ឋបាលខេត្តសៀមរាប
វត្តដំណាក់ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប សហការជាមួយរដ្ឋបាលសៀមរាប នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំបុណ្យមាឃបូជា ដោយមានការដង្ហែ នៅតាមដងផ្លូវសំខាន់ៗក្នុងសៀមរាប និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តសៀមរាប ប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំណែនាំ ស្ដីពីការប្រមូលតម្រូវការអាទិភាពសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ដើម្បីឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធអាចពិភាក្សា និងជ្រើសរើសយកគម្រោងណាដែលចាំបាច់បំផុតសម្រាប់មូលដ្ឋាន ដោយសារកញ្ចប់ថវិកាមានកំណត់ យើងមិនអាចដោះស្រាយរាល់បញ្ហាក្នុងពេលតែមួយបានទេ ដូច្នេះត្រូវរៀបចំបញ្ជីអាទិភាព ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត លោក សុខ ថុល អភិបាលរងខេត្ត។


សិល្បៈនិងវប្បធម៌
វត្តសុវណ្ណសាគរ ក្រុងសៀមរាប រៀបចំពិធីឆ្លងចេត្រ ដើម្បីជាសាររំលឹកដល់យុវជនជំនាន់ក្រោយឱ្យបន្តថែរក្សាវប្បធម៌របស់ដូនតាខ្មែរ និងឧទ្ទិសកុសលជូនដល់វីរៈកងទ័ពខ្មែរ
នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ព្រះគ្រូ ម៉ៃ ភីរុណ ចៅអធិការវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ក្នុងសង្កាត់ចុងឃ្នាស ក្រុងសៀមរាប បានដឹកនាំព្រះសង្ឃ គណៈកម្មការវត្ត ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ បានរៀបចំពិធីស្រង់ព្រះ ឬហៅថាឆ្លងចេត្រ ដើម្បីលាងសម្អាតព្រះពុទ្ធបដិមា ស្រង់ទឹកដល់ព្រះសង្ឃ ងូតទឹកជូនចាស់ព្រឹទ្ឋាចា្យ គ្រូឧបជ្ឈាយ៍ និងបានសូត្រមន្តចម្រើនព្រះបរិត្ត ឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណខ័នវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី ដោយសារការឈ្លានពាននៅតាមបន្ទាត់ព្រំដែន។


ពាណិជ្ជកម្ម
របរធ្វើកំពឹសក្រៀម «ហៃប៊ី» នៅកំពង់ឃ្លាំង៖ មុខរបររក្សាអត្តសញ្ញាណបឹងទន្លេសាប និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍
មុខរបរផលិតកំពឹសក្រៀមទឹកសាប ឬដែលគេនិយមហៅថា «ហៃប៊ី» បែបលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងរក្សាបាននូវស្ថិរភាពចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារអ្នកនេសាទ។ លើសពីប្រភពចំណូល ផលិតផលលក្ខណៈវប្បធម៌មួយនេះ ក៏ជាការថែរក្សានូវអត្តសញ្ញាណម្ហូបអាហារប្រពៃណីដ៏មានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃបឹងទន្លេសាបផងដែរ។ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ» ការចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកមួយនេះ មិនត្រឹមតែជួយផ្សព្វផ្សាយពីសក្ដានុពលកសិ-ពាណិជ្ជកម្មរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងពិតប្រាកដ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យកាន់តែមានភាពធូរធារ និងប្រកបដោយចិរភាព។


កសិកម្ម
កសិករនៅឃុំពួក ស្រុកពួក ខេត្តសៀមរាបប្រកបរបរដាំពោតជាអចិន្ត្រៃយ៍ ដែលអាចរកចំណូលបានយ៉ាងទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ
សម្រាប់កសិករដែលមានដីតូចៗនៅជុំវិញផ្ទះ ក៏អាចងាកមកដាំដំណាំពោតនេះ ព្រោះវាជាដំណាំដែលងាយស្រួលដាំ មិនសូវចំណាយដើមទុនច្រើន ហើយប្រើពេលត្រឹមតែ ៦៥ថ្ងៃ (២ខែ ៥ថ្ងៃ) ប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។


ទេសចរណ៍
អាជ្ញាធរជាតិអប្សរា សេចក្ដីជូនដំណឹង ស្ដីពីការបិទបណ្តោះអាសន្នច្រកចេញ-ចូលផ្លូវដំរីខាងជើង នៃប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា នឹងអនុវត្តគម្រោងជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ទុខាងលិច ផ្នែកខាងក្នុង ចំហៀងខាងជើងនៃប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ តទៅ


មាតិកា
ទស្សភាពនារដូវវស្សា ខាងមុខប្រាសាទអង្គរវត្ត
ខែថ្មីចង់មានរូបថ្មីនៅសៀមរាប ផ្កាក្ងោកស្អាតណាស់ខាងមុខប្រាសាទអង្គរវត្ត សាកសមសម្រាប់អ្នកចូលចិត្តថតរូប


ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដើម្បីពិនិត្យលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ខ្លួន ដែលកិច្ចប្រជុំនេះផ្ដោតសំខាន់ដើម្បីពិនិត្យទៅលើការងាររដ្ឋបាល និងជំរុញវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីសៀមរាបស្អាត និងមានចីរភាព
ក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» នៅបរិវេណកំពង់ផែចុងឃ្នៀស ក្រុងសៀមរាប នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់គ្រប់មន្ទីរអង្គភាព រដ្ឋបាលក្រុង សង្កាត់ អង្គការជាតិអន្តរជាតិ វិស័យឯកជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមអនុវត្តការងារអនាម័យបរិស្ថានឱ្យបានជាប់លាប់ ក្នុងន័យជំរុញឱ្យសៀមរាបស្អាត និងមានចីរភាព។

