ព័ត៌មានក្នុងខេត្ត
ទាំងអស់ព័ត៌មានជាតិមាតិកាសេចក្ដីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិកម្មវិធីផ្សាយផ្ទាល់

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលនៅមណ្ឌលសុខភាព គោកចក
នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពិនិត្យ និងសំណេះសំណាលជាមួយ លោកស្រី ប្រធានមណ្ឌលសុខភាព គោកចក និងបុគ្គលិក នៃមណ្ឌលសុខភាព ដោយសមាសភាពចូលរួមពីសំណាក់ លោកជំទាវ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកស្រី អភិបាលរងក្រុងសៀមរាប លោកស្រី ចៅសង្កាត់គោកចក លោក មេប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក និងអ្នកពាក់ព័ន្ធ នៅក្នុងមណ្ឌលសុខភាព គោកចក ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។


ព័ត៌មានជាតិ
សមាគមអតីតយុទ្ធជនខេត្តសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ២គ្រួសារ នៅស្រុកបន្ទាយស្រី
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ លោក រិន ឡូត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបន្ទាយស្រី ដឹកនាំក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៨ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន២គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ ០០០ ០០០រៀល។


ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងខេត្តសៀមរាប
នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានការចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំកន្លងមកលើប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ និងកិច្ចការទូទៅ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកតាមបណ្តាក្រុងស្រុកក្នុងខេត្តសៀមរាប។


ព័ត៌មានជាតិ
កូនឈើព្រៃលិចទឹក ២ ០០០ដើម ត្រូវបានដាំស្ដារឡើងវិញក្នុងភូមិសាស្ត្រឃុំមុខប៉ែន ស្រុកពួក ក្នុងឱកាសបើកយុទ្ធនាការដាំកូនឈើព្រៃលិចទឹក នៅខេត្តសៀមរាប
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានចូលរួមក្នុងកម្មវិធីដាំកូនឈើព្រៃលិចទឹកចំនួន ២ ០០០ដើម នៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំដោយអង្គការរស់នៅ និងសិក្សានៅកម្ពុជា (Live and Learn Cambodia) ក្រោមការឧបត្ថម្ភថវិកាពីប្រទេសអៀរឡង់ តាមរយៈអង្គការអុកស្វាមកម្ពុជា (Oxfam Cambodia) ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅកម្ពុជាយូរមកហើយ។


មាតិកា
ចំណាប់អារម្មណ៍សិស្សានុសិស្ស ជុំវិញការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប
ចំណាប់អារម្មណ៍សិស្សានុសិស្ស ជុំវិញការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប


មាតិកា
យុវជនមកពីឃុំលាងដៃ ស្រុកអង្គរធំ នាំយកស្លឹករឹតមកតាំងបង្ហាញ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅខេត្តសៀមរាប ក្នុងគោលបំណងបំផុសគំនិតដល់យុវជនផ្សេងទៀត ចូលរួមថែរក្សាមរតករបស់ដូនតាខ្មែរដែលបានបន្សល់ទុកកុំឱ្យមានការបាត់បង់
យុវជនមកពីឃុំលាងដៃ ស្រុកអង្គរធំ នាំយកស្លឹករឹតមកតាំងបង្ហាញ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅខេត្តសៀមរាប ក្នុងគោលបំណងបំផុសគំនិតដល់យុវជនផ្សេងទៀត ចូលរួមថែរក្សាមរតករបស់ដូនតាខ្មែរដែលបានបន្សល់ទុកកុំឱ្យមានការបាត់បង់


មាតិកា
សិប្បកម្មស្ពតឡៃហ្វូត បង្ហាញពីសមត្ថភាពរបស់កូនខ្មែរ តាមរយៈការផលិតសិប្បកម្មកែច្នៃត្រីងៀត ដែលឈរលើគោលការណ៍ចម្បងគឺ រសជាតិ គុណភាព និងសុវត្ថិភាពចំណីអាហារ ស្តង់ដាពិតប្រាកដ នាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ! ស្នាដៃខ្មែរ ផលិតផលខ្មែរ មោទនភាពជាតិខ្មែរ
សិប្បកម្មស្ពតឡៃហ្វូត បង្ហាញពីសមត្ថភាពរបស់កូនខ្មែរ តាមរយៈការផលិតសិប្បកម្មកែច្នៃត្រីងៀត ដែលឈរលើគោលការណ៍ចម្បងគឺ រសជាតិ គុណភាព និងសុវត្ថិភាពចំណីអាហារ ស្តង់ដាពិតប្រាកដ នាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ!
ស្នាដៃខ្មែរ ផលិតផលខ្មែរ មោទនភាពជាតិខ្មែរ


ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ១២ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៣គ្រួសារ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកថវិការបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ១២ ០០០ ០០០រៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៣គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤ ០០០ ០០០រៀល។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ ក្រុមការងារក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់ សម្ដេចប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ៕


ព័ត៌មានជាតិ
រដ្ឋបាលឃុំលាងដៃ ស្រុកអង្គរធំ ប្រកាសបញ្ចប់ការដេញថ្លៃ គម្រោងសាងសង់ផ្លូវអាមេមួយខ្សែដោយជោគជ័យ
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។


ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យវិទ្យាស្ថានជំនាញទាំងពីរក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាពគ្រូ និងធ្វើទំនើបកម្មកម្មវិធីបង្រៀន ដើម្បីឆ្លើយតបនឹងទីផ្សារការងារ
ថ្នាក់ដឹកនាំខេត្តសៀមរាប បានជំរុញដល់វិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទាំងពីរក្នុងខេត្ដ ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើនការសិក្សាស្រាវជ្រាវ និងត្រូវសហការជាមួយបណ្តាសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការការងារជាក់ស្ដែងហើយធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មី ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយបង្ហាត់បង្រៀនដល់សិស្សឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយគុណភាពខ្ពស់។


ព័ត៌មានជាតិ
រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់សំណូមពររបស់ប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលក្រុងសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីប្រមូលរាល់ក្ដីកង្វល់ និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយកមកធ្វើការដោះស្រាយ ដែលវេទិកានេះដឹកនាំដោយ លោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុង និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងនាំមន្ទីរអង្គភាព ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋមកពីទាំង ១២សង្កាត់។


ព័ត៌មានជាតិ
សិល្បករ សិទ្ធ ឃន ចាប់ជំនាញគំនូរបុរាណខ្មែរមរតកដូនតា ក្លាយទៅជាអាជីពចិញ្ចឹមជីវិត និងរួមចំណែកនាំវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់
គំនូរបុរាណខ្មែរ គឺជាសិល្បៈដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីជំនឿ និងជីវភាពរស់នៅ ដោយគំនូរទាំងនោះច្រើនតែបង្ហាញជារូបភាព សត្វ មនុស្ស ទេព ប្រាសាទ រឿងរ៉ាវសាសនា ឬទិដ្ឋភាពជីវភាពប្រជាជន ដែលត្រូវបានគូរលើក្រាំងសម្រាប់កត់ត្រាតម្រា ឬគម្ពីរ ដែលសិល្បៈនេះមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍កត់ត្រាប្រវត្តិសាស្ត្រ និងទស្សនវិជ្ជាខ្មែរដ៏សំខាន់ ស្របពេលដែលសិល្បៈនេះនៅពេលបច្ចុប្បន្ន មួយចំនួនបានវិវត្តទៅជាការគូរតាមបែបឌីជីថល។


មាតិកា
«អង្គការគោសប្បុរសដើម្បីកម្ពុជា» បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកម្មវិធីផ្ដល់គោពូជសម្រាប់ចិញ្ចឹមដែលអាចជួយឱ្យប្រជាពលរដ្ឋមានជីវភាពក្រីក្រមានឱកាសបង្កើនប្រាក់ចំណូល ពង្រឹងជីវភាពរស់នៅ និងបង្កើតមុខរបរប្រកបដោយចីរភាព
«អង្គការគោសប្បុរសដើម្បីកម្ពុជា» បាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកម្មវិធីផ្ដល់គោពូជសម្រាប់ចិញ្ចឹមដែលអាចជួយឱ្យប្រជាពលរដ្ឋមានជីវភាពក្រីក្រមានឱកាសបង្កើនប្រាក់ចំណូល ពង្រឹងជីវភាពរស់នៅ និងបង្កើតមុខរបរប្រកបដោយចីរភាព

